បន្ទាប់ពីល្បីថាមានកូនរួច មានសង្សារលួចលាក់ តារាលំដាប់ A Xiao Zhan ចេញមុខបែបនេះថា..

//s9.kh1.co/05/05ee6e020f3d677c1d93e5a24a63b49bd5c5769b.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គ្រាន់តែពរក្មេងលេង ត្រូវបានគេថាតារាប្រុស Xiao Zhan មានកូនរួចហើយ ស្រាប់តែខាងតំណាងចេញមុខភ្លាម ដោយបានលើកឡើងថា

ចិន៖ បន្ទាប់ពីសារព័ត៌មាន ​បានចុះផ្សាយព្រោងព្រាត ពីរូបភាពដែលអ្នកថតរូប ប្រមាញ់បាននៃកំពូលតារាសម្តែងប្រុសកំពុងតែមានប្រជាប្រិយភាពនៅចិនដីគោក Xiao Zhan ឈរពរក្មេង ត្រូវបានគេលើកមកធ្វើជាប្រធានបទថា តារាប្រុសរូបនេះ មានកូនលួចលាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងនាមិញ នៅល្ងាចថ្ងៃទី ២៦ ខែកក្កដានេះ បើយោងតាមគេហទំព័រ ស៊ីណា អ្នកតំណាងរបស់តួអង្គប្រុសក្នុងរឿង «Untamed» រូបនេះ បានបដិសេធថា សិល្បៈកររបស់ពួកគេ មិនមានកូននោះទេ កុំជឿព័ត៌មាន នៅប្រព័ន្ធអ៉ីនធឺណែត។ បន្ថែមពីនេះ អ្នកគ្រប់គ្រងរូបនោះ ក៏បានលើកឡើងដូច្នេះផងដែរថា៖

 ព័ត៌មានដែលថា Xiao Zhan កំពុងមានស្នេហា មានកូនលួចលាក់ គឺក្លែងក្លាយទាំងស្រុង។ ទារកនៅក្នុងដៃរបស់ គឺជាកូនរបស់មិត្តរួមថ្នាក់របស់គេនោះទេ។

 អ្នកតំណាង Xiao Zhan

គួររំលឹកផងដែរថា មុននេះរូបថតរបស់តារាប្រុសវ័យ ២៩ឆ្នាំរូបនេះ ឈរពរកូនក្មេង ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម។ ប្រភពខ្លះបានបង្ហើបថាតារាសម្តែងរូបនេះមានសង្សារលួចលាក់ ហើយបានក្លាយជាឪពុកទៀតផង តែយ៉ាងណាមិញ អ្នកតំណាងរបស់លោកបានចេញមុខបកស្រាយហើយ ថាវាមិនពិតដូចបានលើកឡើងនោះទែ៕

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Xiao Zhan
Xiao Zhan
Xiao Zhan
Xiao Zhan
Xiao Zhan
Xiao Zhan
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T