មើលៗថាប្លែកត្រង់ណា? ក្រោយវះកាត់រួចអស់ យាយគ្រវីសក់បង្ហោះរូបថ្មីយ៉ាងជឿជាក់

//s9.kh1.co/6e/6ee901652aaf0b1c1e62d1e1d27eab66cc22f077.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនឲ្យហ្វេនភ្លេចមុខ ពេលនេះ យាយគ្រវីសក់ ចេញមកបង្ហាញសម្រស់ជាថ្មី។

ថៃ៖ ដូចដែរពុកម៉ែបងប្អូនអ្នកតាមដានជាច្រើនបានស្គាល់ហើយ ពីតារាល្បីឈ្មោះនៅលើបណ្ដាញសង្គម Sitang ហៅ យាយគ្រវីសក់ ដែលបានសម្រេចទៅកែកុនមុខមាត់ ដែលបានធ្វើឲ្យអ្នកគាំទ្របន្តមានការតាមដានយ៉ាងខ្លាំង ក៏ដូចជាចង់ឃើញពីសម្រស់ថ្មីរបស់តារារូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ ក្រោយ Sitang បានកែកុនរួចស្រេចហើយអស់ ក៏បានចេញមកបង្ហាញខ្លួនជាបន្តបន្ទាប់ឲ្យអ្នកទស្សនាជាច្រើនបានឃើញពីមុខមាត់ថ្មី ដែលមើលទៅពិតជាមានការផ្លាស់ប្ដូរនិងមានសម្រស់កាន់តែល្អប្រសើរជាងមុន ថែមទៀតផង។  

ជាក់ស្ដែង កាលពីថ្មីៗនេះវិញ Sitang ស្រាប់តែបានបង្ហោះរូបភាពដ៏ថ្មីស្រឡាង ដែលបានតុបតែងខ្លួន នៅក្នុងសម្លៀកបំពាក់រ៉ូបពណ៍ផ្កាឈូកមានស្បៃយ៉ាងស៊ិចស៊ី ថែមទាំងបង្ហាញមុខមាត់រាងតូចជាងមុនយ៉ាងស្រស់ស្អាត ព្រមជាមួយនឹងការទម្លាក់សក់ដាក់បូរសក់យ៉ាងសាកសមទៅនឹងមុខមាត់ព្រមទាំងឈុតដ៏ទាក់់ទាញមួយនេះ ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ពីសម្រស់ថ្មីរបស់តារារូបនេះ ផងដែរ៕   

សូមទស្សនារូបភាពខាងក្រោម៖

យាយគ្រវីសក់ មុនកែ
យាយគ្រវីសក់ មុនកែ
យាយគ្រវីសក់ មុនកែ
យាយគ្រវីសក់ មុនកែ
យាយគ្រវីសក់ ក្រោយពេលកែ
យាយគ្រវីសក់ ក្រោយពេលកែ
យាយគ្រវីសក់ ក្រោយពេលកែ
យាយគ្រវីសក់ ក្រោយពេលកែ
យាយគ្រវីសក់ ក្រោយពេលកែ
យាយគ្រវីសក់ ក្រោយពេលកែ
យាយគ្រវីសក់ ក្រោយពេលកែ និង មុនពេលកែ
យាយគ្រវីសក់ ក្រោយពេលកែ និង មុនពេលកែ

ប្រភព៖ teenee

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T