គិតចឹងអត់? Roberto Carlos ថា Chelsea គួរតែសង់រូបសំណាករបស់កីឡាកររូបនេះ

//s9.kh1.co/12/12197a983fda6a5b9ba417b6014206b9f37e7e5b.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Carlos ថា Chelsea គួរតែសង់រូបសំណាករបស់ Jorginho

ប្រេស៊ីល៖ លោក Roberto Carlos ដែលជាអតីតខ្សែការពារឆ្នើមមួយរូបបាននិយាយថា Chelsea គួរតែសង់រូបសំណាកតំណាងឲ្យខ្សែបម្រើ Jorginho បន្ទាប់ពីមើលឃើញថាគេពិតជាបានជួយក្លិបច្រើនណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jorginho
ខ្សែបម្រើ Jorginho

Chelsea ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Thomas Tuchel ពិតជាមានការវិវត្តន៍គួរឲ្យកត់សម្គាល់ដោយបានក្លាយជាជើងឯក Champions League រដូវកាលមុនដោយមាន Jorginho ជួយជ្រោមជ្រែង។

ខ្សែបម្រើ Jorginho លើកពាន UCL
ខ្សែបម្រើ Jorginho លើកពាន UCL

បន្ទាប់មកកីឡាករសញ្ជាតិអ៊ីតាលី កាត់ ប្រេស៊ីល រូបនេះបានបន្តជួយក្រុមជម្រើសជាតិអ៊ីតាលី លើកពាន Euro 2020 ថែមទៀតទើបលោក Carlos គិតថា Jorginho ពិតជាវីរបុរសមួយដែលបានជួយទាំង Chelsea និងអ៊ីតាលី។

ខ្សែបម្រើ Jorginho លើកពាន Euro
ខ្សែបម្រើ Jorginho លើកពាន Euro

លោក Carlos បានថ្លែងថា៖

ក្នុងការប្រកួត Euro 2020 គឺខ្ញុំគាំទ្រក្រុមរបស់លោក Mancini(ក្រុមជម្រើសជាតិអ៊ីតាលី) ព្រោះទម្រង់លេងរបស់ពួកគេល្អណាស់ និងមានស្មារតីនឹងនរ។ Jorginho គឺពិតជាមិនចេះរួញរាទេ បើនៅប្រេស៊ីលវិញគេមុខជាមានប្រយោជន៍ចំពោះពួកយើងណាស់ហើយ។ បន្ទាប់ពីការប្រកួតនៅ European Championship និង Champion League គឺខ្ញុំគិតថា Chelsea គួរតែសង់រូបសំណាកមួយជូនដល់គេ។

លោក Roberto Carlos 
លោក Roberto Carlos
លោក Roberto Carlos

គួរបញ្ជាក់ផងដែរថា Jorginho ក៏ជាបេក្ខភាពអាចមានសិទ្ធិដណ្ដើមពានបាល់មាស ballon d'Or សម្រាប់រដូវកាល ២០២០/ ២០២១ ផងដែរ៕

ខ្សែបម្រើ Jorginho
ខ្សែបម្រើ Jorginho

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T