លោក Klopp បង្ហើបពីពេលវេលា ដែល Van Dijk នឹងវិលចូលទីលានវិញ

//s9.kh1.co/3b/3bbebd6d1d24250bb98aeaa99caaf302e63d84ea.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Klopp បង្ហើបពីពេលវេលា ដែល Van Dijk នឹងវិលចូលទីលានវិញ។

អឺរ៉ុប៖ លោកគ្រូបង្វឹក Jurgen Klopp បានបង្ហើបថា Virgil van Dijk អាចនឹងត្រលប់មកជួយក្រុម Liverpool វិញ​ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាពេលប្រកួតមិត្ដភាពមុនបើករដូវកាល ទល់នឹងក្រុម Hertha Berlin ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Virgil van Dijk 
Virgil van Dijk 

លោក Klopp បានប្រាប់គេហទំព័រ Liverpoolfc.com ថា៖​

ខ្ញុំសង្ឃឹម តែខ្ញុំមិនប្រាកដទេថា Virgil នឹងមានឳកាសលេងបានប៉ុន្មាននាទី។ គាត់មើលទៅពិតជាល្អក្នុងការហ្វឹកហាត់ ហើយយើងប្រហែលអាចដាក់គាត់ឲ្យចូលលេង ប៉ុន្ដែខ្ញុំចាំបាច់ត្រូវមានការពិភាក្សាជាមុន។

លោក Klopp
Virgil van Dijk 
Virgil van Dijk 

គួររម្លឹកថា Van Dijk បានចំណាយពេលព្យាបាលរបួស ៩ខែមកហើយ បន្ទាប់ពីការប៉ះទង្គិចនឹងអ្នកចាំទី Jordan Pickford អំឡុងពេលក្រុម Liverpool ប្រកួតទល់នឹងក្រុម Everton កាលពីរដូវកាលមុន៕

Virgil van Dijk  អំឡុងការប្រកួតទល់នឹង Everton
Virgil van Dijk  អំឡុងការប្រកួតទល់នឹង Everton

ប្រភពthesun

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T