នេះឬមូលហេតុ Heechul និង Momo បែកគ្នា ដោយសារGame

//s9.kh1.co/04/0443841ff8278a274a1dce0f6944c077690e6134.png
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នៅក្នុងកម្មវិធីមួយកាលពីម្សិលមិញ Heechul បាននិយាយពាក្យមួយឃ្លា ដោយផ្ទាល់មាត់ថាវាជាមូលហេតុនាំឲ្យលោកបាត់បង់មនុស្សដែលខ្លួនស្រលាញ់។

កូរ៉េ៖ បន្ទាប់ពីមានទំនាក់ទំនងស្នេហាគ្នាអស់រយៈពេល ១ឆ្នាំកន្លះមក Heechul និង Momo ដែលជាសមាជិកក្រុមតារាចម្រៀង Twice បានប្រកាសចែកផ្លូវគ្នាជាសាធារណៈ ដោយមូលហេតុដូចទៅនឹងគូស្នេហ៍ភាគច្រើននៅក្នុង Showbiz ដែលថាពួកគេមានការងាររវល់ខ្លាំងនិងមិនមានពេលឲ្យគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Heechul និង Momo 
 Heechul និង Momo 

ហ្វេនៗនាំគ្នាជ្រួលច្របល់បន្ទាប់ពីនៅក្នុងកម្មវិធី " Falling For Korea - International Couple" ដែលចាក់ផ្សាយកាលពីម្សិលមិញថ្ងៃទី ២៦ ខែកក្កដានេះ ពួកគេបានឮសម្ដី Heechul និយាយពាក្យមួយឃ្លាដែលបញ្ជាក់ថា កាលវិភាគការងាររវល់មិនមែនជាមូលហេតុដែលនាំឲ្យលោកបែកគ្នាជាមួយ Momo នោះទេ។ 

 Heechul និង Momo 
 Heechul និង Momo 

យោងទៅតាមកម្មវិធីនោះ នៅពេលដែលនារីបរទេសម្នាក់បន្ទោសស្វាមីរបស់ខ្លួនដែលញៀននឹង Game ស្រាប់តែ Heechul បាននិយាយថា ៖ 

ខ្ញុំក៏បាត់បង់មនុស្សដែលខ្ញុំស្រលាញ់ ព្រោះតែខ្ញុំស្រលាញ់Game ដែរ

Heechul 
 Heechul 
 Heechul 

បើទោះបីលោកនិយាយពាក្យដ៏ខ្លីមួយនេះ ប៉ុន្ដែវាហាក់បីដូចជាបង្ហាញថា Momo និងខ្លួនមិនមែនសម្រេចចិត្តបែកគ្នាមកពីមូលហេតុរវល់ការងារតែម៉្យាងនោះទេ។ តារាប្រុសរូបនេះ ត្រូវបានគេស្គាល់ថាជា អ្នកស្នេហាGame (Game lover) ហើយធ្លាប់បានចំណាយលុយជាង ៣ម៉ឺនដុល្លារ ទៅក្នុងការលេង game ។ 

Momo ដែលជាសមាជិកក្រុមតារាចម្រៀង Twice
Momo ដែលជាសមាជិកក្រុមតារាចម្រៀង Twice

មិនតែប៉ុណ្ណោះទេ Heechul តែងតែផ្សាយបន្ដផ្ទាល់ livestream នៅពេលលេង game និងថែមទាំងរៀកការជាមួយតួនិមិត្តនៅក្នុងល្បែងនោះទៀតផង។ យោងតាមទម្លាប់របស់ Heechul និងសម្ដីរបស់លោកផងនោះ ធ្វើឲ្យហ្វេនៗមានការសង្ស័យជាខ្លាំងពីមូលហេតុពិតប្រាកដដែលនាំឲ្យអ្នកទាំងពីឈានដល់ផ្លូវបំបែក៕

Heechul ជាមួយស្ដេចgame Faker 
Heechul ជាមួយស្ដេចgame Faker 
Heechul នៅក្នុង game និងតួអង្គដែលខ្លួនរៀបការជាមួយ
Heechul នៅក្នុង game និងតួអង្គដែលខ្លួនរៀបការជាមួយ

ប្រភព៖ Kenh14.vn

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T