ស្រលាញ់គឺជាការលះបង់ តែបើលះបង់ខ្លាំងពេក វានឹងធ្វើឱ្យអ្នកបានជួបនូវរឿងទាំងនេះ

//s9.kh1.co/53/53626719107de555f28ca633b984ed16c8ff44cd.jpg
នារី

 ២៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតណាស់ សេចក្តីស្រលាញ់រវាងមនុស្សពីរនាក់ វាគឺជាការលះបង់ចំពោះគ្នា ប៉ុន្តែប្រសិនបើមានការលះបង់ខ្លាំងពេក វានឹងធ្វើឱ្យម្នាក់ៗ ជួបនូវរឿងទាំងនេះ ជាមិនខាន។

ស្នេហា៖ វាជាការពិត ដែលសេចក្តីស្រលាញ់គឺជាការលះបង់ចំពោះគ្នា ទៅវិញទៅមក តែក៏មិនមែនបានន័យថា ម្នាក់ៗត្រូវតែលះបង់ឱ្យគ្នា ទាំងដែលមិនបានគិតពិចារណា ឱ្យបានល្អិតល្អន់ ជាមុននោះទេ ព្រោះការលះបង់ខ្លាំងពេកចំពោះគ្នា វាក៏អាចធ្វើឱ្យម្នាក់ៗ ប្រឈមមុខទៅនឹងវិបត្តិផ្សេងៗ​ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាស្នេហា ជាការលះបង់ចំពោះគ្នាក៏ពិតមែន ក៏មិនមែនមានន័យថា ម្នាក់ៗត្រូវលះបង់ខ្លាំងពេក រហូតមិនគិតពីខ្លួនឯងនោះទេ ព្រោះថាបើទំនាក់ទំនងស្នេហានោះ មានការលះបង់ចំពោះគ្នាខ្លាំងពេកនោះ វានឹងធ្វើឱ្យម្នាក់ៗប្រឈមមុខទៅនឹងរឿង ដូចដែលបានរៀបរាប់ នៅខាងក្រោមនេះជាមិនខាន។

ស្រលាញ់គឺជាការលះបង់ តែបើលះបង់ខ្លាំងពេក វានឹងធ្វើឱ្យអ្នកបានជួបនូវរឿងទាំងនេះ៖

១. ការខកចិត្ត

រូបតំណាង
រូបតំណាង

មនុស្សដែលបានលះបង់យ៉ាងខ្លាំង នៅក្នុងទំនាក់ទំនងស្នេហានោះ គឺពួកគេជាមនុស្ស ដែលមានក្តីសង្ឃឹមជាខ្លាំង ថាស្នេហារបស់ពួកគេ នឹងគ្មានថ្ងៃដែលអាចបែកគ្នា ជាពិសេស ពួកគេគិតថាវា ជាស្នេហាដែលនឹងនៅជាមួយពួកគេ អស់មួយជីវិត ប៉ុន្តែអ្វីៗមិនដូចជាការគិតឡើយ ព្រោះស្នេហាដែលពួកគេធ្លាប់តែរំពឹងនោះ ក៏ត្រូវបានបញ្ចប់ ទើបធ្វើឱ្យពួកគេ ទទួលបានការខកចិត្តយ៉ាងខ្លាំង ស្ទើរតែធ្វើឱ្យពួកគេ ទទួលយកនូវការពិតមិនបាន អញ្ចឹងហើយ បានជាមនុស្សម្នាក់ៗ មិនត្រូវមានការលះបង់ខ្លាំងពេក ចំពោះស្នេហានោះទេ។

២. ទទួលរងនូវវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ

រូបតំណាង
រូបតំណាង

មនុស្សមួយចំនួន ដែលមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារតែការបែកបាក់ស្នេហា រហូតស្ទើរតែសម្លាប់ខ្លួននោះ មិនមែនពួកគេឈឺចាប់ ដោយសារតែការបែកបាក់ស្នេហា តែមួយមុខនោះទេ គឺដោយសារតែពួកគេ ស្តាយនូវអ្វី ដែលពួកគេបានលះបង់គ្រប់យ៉ាង ទាំងក្តីស្រលាញ់ និងអ្វីៗគ្រប់យ៉ាងដែលមាន ចំពោះសេចក្តីស្នេហាមួយនោះ ដែលជាហេតុទើបធ្វើឱ្យពួកគេ ត្រូវទទួលរងនូវវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ស្ទើរតែសម្លាប់ខ្លួនបែបនេះ អញ្ចឹងហើយបានជាគេនិយាយថា បើទោះបីជាសេចក្តីស្រលាញ់ គឺជាការលះបង់ក៏ពិតមែន តែក៏មិនត្រូវមានការលះបង់ខ្លាំងពេក រហូតភ្លេចគិតពីខ្លួនឯងងនោះទេ។

៣. អស់ជំនឿក្នុងការមានស្នេហាលើកក្រោយៗទៀត

រូបតំណាង
រូបតំណាង

មនុស្សជាច្រើន បន្ទាប់ពីមានការបែកបាក់គ្នា នៅក្នុងរឿងស្នេហា ដែលជាស្នេហាដែលខ្លួន ខំតែលះបង់គ្រប់យ៉ាងដើម្បីហើយនោះ គឺភាគច្រើន ពួកគេមិនចង់ទទួលយកស្នេហាថ្មីឡើយ ហើយពួកគេក៏ក្លាយទៅជាមនុស្ស ដែលអស់ជំនឿនៅក្នុងរឿងស្នេហា ព្រោះតែពួកគេ មានការភ័យខ្លាចថានឹងត្រូវទទួលរង នូវការឈឺចាប់ដដែលៗ ដូចដែលពួកគេធ្លាប់បានជួប ហេតុនេះហើយ ទើបធ្វើឱ្យពួកគេអស់ជំនឿក្នុងការមានស្នេហា នៅលើកក្រោយៗទៀត៕

ប្រភពboundless

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T