ផ្លូវការ! Spurs ប្រកាសពីការចុះកុងត្រាទិញយកខ្សែប្រយុទ្ធរូបនេះហើយ

//s9.kh1.co/b4/b4aaea96e7bb6dc4d13e758d565c824e32658b50.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Spurs បានទិញយក Bryan Gil ជាផ្លូវការហើយ

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានបញ្ជាក់ជាផ្លូវការពីការទិញយក ខ្សែប្រយុទ្ធ Bryan Gil ពីក្លិប Sevilla ក្រោមលក្ខខណ្ឌប្ដូរឲ្យ Erik Lamela ទៅ Sevilla វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Bryan Gil
ខ្សែប្រយុទ្ធ Bryan Gil
ខ្សែបម្រើ Erik Lamela 
ខ្សែបម្រើ Erik Lamela 

បន្ថែមពីលើនោះ Spurs បានបង់ប្រាក់ចំនួន២១.៦លានផោន(ស្មើនឹងប្រមាណ២៩.៧លានដុល្លារ) ដើម្បីយកកីឡាករវ័យក្មេងរូបនេះដោយ Gil នឹងចុះកុងត្រា៥ឆ្នាំជាមួយក្លិប។

ខ្សែការពារ Sergio Reguilon ដែលជាមិត្តជិតដិតរបស់ Bryan Gil ក៏បានបញ្ជាក់តាមគណនីផ្លូវការរបស់គេដែរដោយគេរំពឹងទុកថាខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះនឹងផ្ទេរមកលេងនៅ Spurs ក្រោយចប់ភារកិច្ចប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ ឯប្រទេសជប៉ុន។

ខ្សែប្រយុទ្ធ Bryan Gil
ខ្សែប្រយុទ្ធ Bryan Gil

គួរបញ្ជាក់ផងដែរថា Bryan Gil បានក្លាយជាកីឡាករទី២ដែល Spurs បានទិញយកនៅរដូវកាលថ្មីនេះបន្ទាប់ពីនាំយកអ្នកចាំទី Pierluigi Gollini ពីក្លិប Atalanta ៕

ខ្សែប្រយុទ្ធ Bryan Gil
ខ្សែប្រយុទ្ធ Bryan Gil
អ្នកចាំទី Pierluigi Gollini
អ្នកចាំទី Pierluigi Gollini

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T