ព្យុះខ្សាច់ដ៏ធំមួយ បានបោកបក់គ្របដណ្ដប់ ក្នុងទីក្រុងមួយរបស់ប្រទេសចិន (មានវីដេអូ)

//s9.kh1.co/ee/ee4ee33c8e6d0bb759a0ec84333644d4bf8f8839.jpg
សង្គម

 ២៧-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ប៉ូលិសចរាចរណ៍ក្នុងតំបន់បានដាក់ការត្រួតពិនិត្យស្ថានភាពចរាចរណ៍ នៅតាមច្រកបង់ថ្លៃបើកបរឆ្លងកាត់ (Toll gates) ហើយបានជួយយានយន្តដែលជាប់គាំង ឲ្យចាកចេញពីលើផ្លូវ

ចិន៖ ព្យុះខ្សាច់ដ៏ធំមួយបានបោកបក់យ៉ាងខ្លាំង នៅប្រហែលម៉ោង១៥:០០ (ម៉ោងនៅក្នុងតំបន់) កាលពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅភាគពាយព្យទីក្រុង Dunhuang នៅក្នុងខេត្ត Gansu។ ព្យុះខ្សាច់នេះប្រៀបបាននឹងជញ្ជាំងមួយដ៏ខ្ពស់ ដែលមានកម្ពស់ជាងមួយរយម៉ែត្រ ហើយវាបានធ្វើដំណើរពីទិសខាងជើងទៅត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្យុះនេះបានគ្របដណ្ដប់នៅលើផ្លូវល្បឿនលឿន រយៈពេលប៉ុន្មាននាទីផងដែរ ដែលនាំឲ្យផ្ទៃមេឃប្រែទៅជាពណ៌លឿង និងកាត់បន្ថយគំហើញតិចជាងប្រវែង៥ម៉ែត្រ។ ប៉ូលិសចរាចរណ៍ក្នុងតំបន់បានដាក់ការត្រួតពិនិត្យស្ថានភាពចរាចរណ៍ នៅតាមច្រកបង់ថ្លៃបើកបរឆ្លងកាត់ (Toll gates) ហើយបានជួយយានយន្តដែលជាប់គាំង ឲ្យចាកចេញពីលើផ្លូវ និងឈប់នៅតំបន់សេវាកម្ម ដើម្បីរង់ចាំឲ្យព្យុះស្ងប់៕

វីដេអូ

ប្រភព: CCTV+

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T