MIC Drop ក្លាយជា MV ទី៤ របស់ BTS រកបាន ១ពាន់លាន Views!

//s9.kh1.co/cb/cb9bda0596ad37d143391ff6803062bbb95e149f.jpg
យុវវ័យ

 ២៧-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សូមអបអរសារទរ! វីដេអូចម្រៀងបទ MIC Drop (Steve Aoki Remix) ក្លាយជា MV ទី៤ របស់ BTS រកបានអ្នកចូលទស្សនាច្រើនបំផុតលើសពី ១ ពាន់លាន Views លើ YouTube

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៦ ខែ កក្កដា នៅវេលាម៉ោងប្រហែល ៨យប់ ម៉ោងនៅប្រទេសកូរ៉េខាងត្បូង ម្សិលមិញនេះ វីដេអូចម្រៀងបទ MIC Drop (Steve Aoki Remix) របស់ក្រុមចម្រៀងប្រុស BTS រកបានសមិទ្ធផលសំខាន់ថ្មី ដោយមានចំនួនអ្នកចូលទស្សនាលើសពី ១ពាន់លានដង ច្រើនបំផុតលើ YouTube

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

គួរបញ្ជាក់ផងដែរថា Music Video មួយបទនេះ បានចេញផ្សាយកាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ មានន័យថា បទចម្រៀង MIC Drop (Steve Aoki Remix) បានចំណាយពេលប្រហែលជា ៣ឆ្នាំ ៨ខែ និង ២ថ្ងៃ ដើម្បីឈានដល់ចំណុចជោគជ័យសំខាន់លំដាប់កំពូលបែបនេះ។

BTS
BTS

តាមរយៈកំណត់ត្រាថ្មីខាងលើនេះ បានធ្វើឲ្យ MIC Drop (Steve Aoki Remix) ក្លាយជា MV ទី៤ របស់ក្រុម BTS ដែលរកបានចំនួនអ្នកចូលទស្សនាច្រើន និងលឿនបំផុតលើសពី ១ពាន់លានដង ប្រចាំប្រវត្តិសាស្ត្រ YouTube បន្ទាប់ពីបទ DNA បទ Boy With Luv និងបទ Dynamite

សូមអបអរ BTS ចំពោះសមិទ្ធផលនេះ!

BTS
BTS
 បទ MIC Drop (Steve Aoki Remix) 

ប្រភព ៖ Soompi                        

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T