BTS បង្កើតប្រវតិ្តសាស្ត្រម្ដងទៀតក្រោយ Butter ដណ្ដើមតំណែងលេខ១ ពី Permission To Dance!

//s9.kh1.co/bd/bdf9737ed8b3a94608bf2152e6fe463d8da1abf1.jpg
យុវវ័យ

 ២៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពីទុកឱកាសឲ្យបទថ្មី Permission To Dance យកបានដំណែងលេខ១ លើតារាង Billboard Hot 100 Chart ពេលនេះ BTS បង្កើតប្រវតិ្តសាស្ត្រម្ដងទៀតក្រោយ Butter ដណ្ដើមតំណែងលេខ១ រយៈពេល ៨សប្ដាហ៍!

កូរ៉េខាងត្បូង ៖ សម្រាប់សប្ដាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ Billboard បានប្រកាសឲ្យដឹងថា បទ Butter របស់ក្រុមចម្រៀង Kpop ល្បីលំដាប់ពិភពលោក BTS  បានបង្កើតប្រវត្តិសាស្រ្តកំពូលសំខាន់ជាថ្មីម្ដងទៀត ដោយបង្ហាញមុខនៅចំណាត់ថ្នាក់កំពូលលេខ១ លើតារាង Hot 100 និងជាជោគជ័យនេះលើកទី៨​ ផងដែរសម្រាប់កំណត់ត្រាបទនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន Butter របស់ BTS បានចុះមកចំណាត់ថ្នាក់លេខ៧ ដោយផ្ដល់ឱកាសឲ្យបទ Permission To Dance របស់ខ្លួនគ្រងតំណែងលេខ១ ម្ដង ហើយសម្រាប់សប្ដាហ៍នេះ បទថ្មី Permission To Dance របស់ពួកគេក៏បង្ហាញមុខនៅចំណាត់ថ្នាក់លេខ៧​ វិញ។

BTS
BTS

នេះបានសបញ្ជាក់ឲ្យឃើញថា ចាប់តាំងពី BTS ចេញផ្សាយបទ Butter មកប្រជាប្រិយភាពរបស់ពួកគេ បានហក់ឡើងមិនគួរឲ្យជឿ នៅលើទីផ្សារតន្តី្ររបស់អាមេរិក ដោយទទួលបានជោគជ័យសំខាន់ៗ និងកំណត់ត្រាប្រវត្តិសាស្រ្តកំពូលៗជាហូរហែ រហូតទទួលបានកំណត់ត្រាកំពូលលេខ១ លើតារាង Hot 100 ដល់ទៅទី៨ លើក៕

សូមអបអរ BTS ចំពោះកំណត់ត្រានេះ!

BTS
BTS

ប្រភព ៖ Soompi

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T