យោងតាមប្រភពព័ត៌មាន lollipop បានឲ្យដឹងថា មកទល់នឹងពេលនេះ តារាចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូង លោក Psy ទទួលបានចំនួនចូលទស្សនា វីដេអូរបស់លោក នៅលើវេបសាយ Youtube រហូតដល់ទៅ ៣ពាន់លានដងឯណោះ។

ជាមួយគ្នានេះដែរ បទចម្រៀងរបស់លោក Psy គឺបទ “Gangnam Style” នៅតែជាបទដែលមានចំនួនទស្សនា ច្រើនជាងគេនៅលើវេបសាយ Youtube គឺមានចំនួនរហូតដល់ទៅ ១.៧ពាន់លានដង ក្នុងរយៈពេលត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ គឺគិតចាប់ពីវីដេអូចម្រៀងនេះ បានចេញពីដំបូងមកម្ល៉េះ នៅលើវេបសាយ Youtube។

ទោះបីជាយ៉ាងនេះក៏ដោយ បទចម្រៀងរបស់លោក Psy គឺបទ “Gentle Man” ក៏ទទួលបានចំនួនចូលទស្សនាច្រើនផងដែរ ដែលមានចំនួនទស្សនា រហូតដល់ទៅជិត ៥០០លានដងឯណោះ ក្នុងរយៈពេលទើបតែ ៣ខែប៉ុណ្ណោះ ហើយបានឈរក្នុងលំដាប់លេខ១០ នៃបទចម្រៀងដែលមានចំនួនទស្សនា ច្រើនជាងគេនៅលើវេបសាយ Youtube។

យ៉ាងណាមិញ ចំនួនទស្សនានៃបទ “Gangnam Style” និងបទ “Gentle Man” រួមទាំងបទចម្រៀង និងវីដេអូផ្សេងទៀតរបស់លោក Psy នៅលើវេបសាយ Youtube សរុបគឺមានចំនួនប្រហែល ៣ពាន់លានដងឯណោះ។

គួរបញ្ជាក់ផងដែរថា លោក Psy គឺជាមនុស្សទីបីហើយ នៅក្នុងប្រវត្តិសាស្រ្ត និងជាជនជាតិអាស៊ីដំបូងគេបង្អស់ ដែលអាចរកចំនួនទស្សនា នៅលើវេបសាយ Youtube បានច្រើនជាងគេ ហើយលោកកំពុងតែតាមពីក្រោយ តារាចម្រៀងស្រី  Rihanna និង Justin Bieber៕

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]