ក្រមុំមិនប្ដូរ អ្នកមេម៉ាយ ហាន់ជីអ៊ុន លេងខ្លួនឡើងឡូយឆាយក្នុងវ័យ៤០ឆ្នាំ

//s9.kh1.co/c5/c5385add201c45f23dcf111e1c99153fa67e02c3.jpg
តារា & កម្សាន្ដ

 ២៧-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មិនសរសើរមិនបាន ចំពោះសម្រស់របស់តារាស្រី Song Hye Kyo ដែលបានបង្ហាញខ្លួនយ៉ាងទាក់ទាញនិងមានភាពវ័យក្មេងមិនផ្លាស់ប្ដូរ ក្នុងវ័យ ៤០ ឆ្នាំ

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៥ ខែកក្កដា តារាសម្ដែងស្រី Song Hye Kyo ហៅ ហាន់ ជីអ៊ុន បានចូលរួមព្រឹត្តិការណ៍បើកហាងរបស់យីហោដ៏ប្រណីត Fendi ដោយនៅក្នុងនោះ តារាស្រីរូបនេះ បានធ្វើឱ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ជាមួយនឹងការតែងខ្លួនដ៏ទាក់ទាញយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងការលេងស្ទាយ៍លេចធ្លោ Song Hye Kyo បានបង្ហាញខ្លួនក្នុងឈុតអាវដៃវែង ខោខ្លី បញ្ចេញស្បែកសរលោង ជាពិសេស ថែមទាំងបង្ហាញពីទម្រង់មុខស្រស់ស្អាតគួរឲ្យស្រលាញ់ និងមានភាពវ័យក្មេង ដែលគ្មានអ្វីប្រែប្រួលនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ រូបនាងក៏ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ទៅលើរូបរាង ស្លីម ជើងចង្កេះតូចស្ដើង ដែលជួយលើកសម្រស់របស់នាងឲ្យកាន់តែមានភាពទាក់ទាញខ្លាំងឡើង ថែមទៀតផង។

យ៉ាងណាមិញ ការបង្ហាញសម្រស់លើកនេះ ពី Song Hye Kyo បានធ្វើឲ្យនាងទទួលបានការសរសើរជាច្រើន ជាមួយនឹងភាពស្រស់ស្អាតវ័យក្មេង គ្មានការផ្លាស់ប្ដូរ បើទោះជាបច្ចុប្បន្ននេះ នាងឈានចូលវ័យ ៤០ ឆ្នាំ ក៏ដោយ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T