ស្តាប់តាមជើងចាស់ម្តងទៅ! Ronaldinho ថា ម្នាក់នេះត្រូវតែបន្តលេងឲ្យ Barcelona

//s9.kh1.co/a8/a82ac094f524dff0f3778db9c416ac2018624073.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Ronaldinho ថា Lionel Messi ត្រូវតែបន្តលេងឲ្យ Barcelona

បរទេស៖ លោក Ronaldinho បានប្រាប់ទៅកាន់ Lionel Messi ដាច់ខាតត្រូវតែបន្តលេងឲ្យ Barcelona ពីព្រោះកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះកំពុងតែស្ថិតនៅក្នុងទីតាំងដែលគ្មានអ្នកណាអាចដណ្តើមអាវលេខ១០បានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ronaldinho និង Lionel Messi
លោក Ronaldinho និង Lionel Messi

ជាការពិតណាស់ កាលពីដើមឡើយ Ronaldinho ទេដែលជាអ្នកពាក់អាវលេខ១០នៅ Barcelona ប៉ុន្តែ លោកបានប្រគល់វាឲ្យ Messi ពាក់មុនផ្លាស់ទៅកាន់ AC Milan នៅក្នុងឆ្នាំ២០០៨ ហើយ លោកពិតជាសប្បាយចិត្តចំពោះភាពជោគជ័យរបស់ម្ចាស់ពានរង្វាន់ Ballon d'Or ៦សម័យរូបនេះ។ យ៉ាងណាក្តី លោកពិតជាចង់ឃើញ Messi បន្តកុងត្រាថ្មីជាមួយ Barcelona ខណៈ បច្ចុប្បន្ន រូបគេអស់កុងត្រាជាមួយក្រុមហើយ។

លោក Ronaldinho និង Lionel Messi
លោក Ronaldinho និង Lionel Messi

Ronaldinho បាននិយាយថា៖

Messi ត្រូវតែបន្តលេងឲ្យ Barcelona ពីព្រោះគាត់ គឺជា ប្រវត្តិសាស្រ្តរបស់ក្លិប។ នៅពេលគាត់ចូលនិវត្តន៍ គាត់អាចរក្សាអាវលេខ១០នៅទីនោះ ហើយ គ្មាននរណាម្នាក់អាចប៉ះបានទេ៕

លោក Ronaldinho
កីឡាករ Lionel Messi
កីឡាករ Lionel Messi

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T