អត់ដែលនិយាយរកគ្នា! កីឡាករ Man City រូបនេះឌឺ Pep ថាលោកគ្រូប្រហែលមិនដឹងថាមានគេជាកូនក្រុមនោះឡើយ

//s9.kh1.co/aa/aa7b0e549043213d11f67028f83b6cc63342bb2b.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Porro និយាយថា Pep ប្រហែលមិនដឹងថាគេជាកីឡាករ Man City ឡើយ

អង់គ្លេស៖ ខ្សែការពារ Pedro Porro បានបង្ហើបឲ្យដឹងថាគេពុំធ្លាប់បាននិយាយជាមួយលោកគ្រូបង្វឹក Pep Guardiola នោះឡើយខណៈដែលមានព័ត៌មានចចាមអារ៉ាមថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះជិតនឹងផ្លាស់ទៅក្លិប Sporting Lisbon ឯប្រទេសព័រទុយកាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Pedro Porro
ខ្សែការពារ Pedro Porro
 លោកគ្រូបង្វឹក Pep Guardiola 
 លោកគ្រូបង្វឹក Pep Guardiola 

Manchester City ធ្លាប់ជះប្រាក់១៥លានដុល្លារទិញយក Porro ពី Girona នៅឆ្នាំ២០១៩ បន្ទាប់មកក៏ដាក់ឲ្យគេលេងខ្ចីជើងនៅក្លិប Real Valladolid។

ខ្សែការពារ Pedro Porro
ខ្សែការពារ Pedro Porro

នៅរដូវក្ដៅមុន ខ្សែការពារវ័យ២១ឆ្នាំរូបនេះបានត្រឡប់មកទឹកដី Etihad វិញ ប៉ុន្តែក្លិប Sporting Lisbon ក៏បានសុំខ្ចីជើងគេចំនួនពីររដូវកាលហើយឥលូវនេះ Sporting Lisbon គ្រោងនឹងទិញយកគេពី Man City ផ្ដាច់តែម្ដង។

ខ្សែការពារ Pedro Porro
ខ្សែការពារ Pedro Porro

Porro បានចុះកុងត្រាចំនួន៥ឆ្នាំជាមួយក្លិបប៉ុន្តែមកទល់ពេលនេះហើយគេមិនទាន់បានចូលលេងសូម្បីមួយនាទីឲ្យ Man City ដូច្នេះទើបគេបានថ្លែងថា គេមិនដែលបាននិយាយជាមួយ លោកគ្រូ Pep ទេហើយលោកគ្រូទំនងជាមិនដឹងទេថាគេក៏ជាកីឡាករ Man City ម្នាក់ដែរ។

Pedro Porro បានថ្លែងប្រាប់ A Bola ថា៖

ទេ ខ្ញុំមិនធ្លាប់បាននិយាយជាមួយ Pep Guardiola ទេ ខ្ញុំមិនគិតថាគាត់ដឹងថា Man City ទិញយកខ្ញុំនោះឡើយ។ ប៉ុន្តែពួកគេប្រហែលជាដឹងថាខ្ញុំចង់ធ្វើអី។

ខ្សែការពារ Pedro Porro 
ខ្សែការពារ Pedro Porro
ខ្សែការពារ Pedro Porro

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T