Ronaldo បានមកដល់ទីក្រុង Turin វិញហើយ ខណៈអ្នកគាំទ្រឈរត្រៀបត្រាចាំទទួលយ៉ាងកក់ក្តៅ (មានវីដេអូ)

//s9.kh1.co/08/08da957e6fb61adda10811d2ec2419d06de20814.jpg
កីទ្បា

 ២៧-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Ronaldo បានមកដល់ទីក្រុង Turin វិញហើយ ខណៈអ្នកគាំទ្រឈរត្រៀបត្រាចាំទទួលយ៉ាងកក់ក្តៅ

បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុម Juventus កីឡាករ Cristiano Ronaldo បានត្រឡប់មកកាន់ទីក្រុង Turin វិញហើយ ដើម្បីចូលរួមហ្វឹកហាត់ត្រៀមបើករដូវកាលថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo និងដៃគូរស្នេហា
Cristiano Ronaldo និងដៃគូរស្នេហា

ជាការពិតណាស់ នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្កាល់ ត្រូវបានក្លាយជាប្រធានបទក្តៅមួយ បន្ទាប់ពីលោកនៅសល់កុងត្រាជាមួយក្រុម សេះបង្កង់ត្រឹមតែមួយរដូវកាលទៀតតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងមកដល់ពេលនេះហើយលោកនៅមិនទាន់យល់ព្រមលើការបន្តកុងត្រាថ្មីនៅឡើយទេ។

Cristiano Ronaldo
Cristiano Ronaldo

ជាមួយគ្នានេះ តែងតែមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងរបស់ខ្សែប្រយុទ្ធឆ្នើមខាងលើ ជាមួយក្លិបមួយចំនួនដែលចង់បានលោក, ក្នុងនោះមានក្លិប Paris Saint-Germain និង អតីតក្លិបចាស់ Manchester United ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ លោកត្រូវបានគេជឿជាក់ថា នឹងបន្តស្នាក់នៅជាមួយក្រុម សេះបង្កង់ជាបន្តទៀតផងដែរ។

Cristiano Ronaldo
Cristiano Ronaldo

កាលពីថ្ងៃ អាទិត្យ កន្លងទៅខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំបានធ្វើមកដល់ទីក្រុង Turin វិញហើយ បន្ទាប់ពីឈប់សម្រាក ក្រោយបញ្ចប់ព្រឹត្តិការណ៍ Euro ២០២០ ជាមួយក្រុមជម្រើសជាតិ ព័រទុយកាល់, ទន្ទឹមនឹងនេះ អ្នកគាំទ្របានឈរចាំការត្រឡប់វិលវិញរបស់ Ronaldo ហើយពួកគេបានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ ដែលនេះសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងស្មោះស្មគ័្ររបស់ពួកគេ៕

សូមទស្សនាវីដេអូខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T