អ្នកដឹកនាំសម្តែង នៅសាន់ដេ ផ្តាំផ្ញើទៅតារាជំនាន់ថ្មី បើចង់ឈរលើវិស័យសិល្បៈបានយូរត្រូវធ្វើបែបនេះ

//s9.kh1.co/99/99e007c2c7383694b671882f8968489c8a4717f6.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ធា រិទ្ធ ដែលជាអ្នកដឹកនាំសម្តែង នៅក្នុងផលិតកម្មសាន់ដេ បានព្រលយពាក្យប៉ុន្មានឃ្លា ទៅកាន់សិល្បៈករសិល្បៈការនីជំនាន់ក្រោយៗ ប្រសិនបើចង់ឈរជើងនៅលើសិល្បៈបានគង់វង្ស។

ភ្នំពេញ៖ ថ្មីៗនេះ លោក ធា រិទ្ធ ដែលជាអ្នកដឹកនាំសម្តែង នៅក្នុងផលិតកម្មសាន់ដេ បានព្រលយពាក្យប៉ុន្មានឃ្លា ទៅកាន់សិល្បករសិល្បការីនីជំនាន់ក្រោយៗ ប្រសិនបើចង់ឈរជើងនៅលើសិល្បៈបានគង់វង្សត្រូវតែធ្វើបែបនេះជាមុនសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគណនីហ្វេកប៊ុករបស់អ្នកដឹកនាំសម្តែង រូបនេះ បានសរសេរជាសារខ្លី ដើម្បីក្រើនរម្លឹក និងដាស់ដល់តារាមួយចំនួនដែលប្រកាន់អាកប្បកិរិយាមិនសមរម្យថា៖

ខ្ញុំសូមផ្តាំ ក៏ដូចជាបញ្ចេញយោបល់ ដូចប្អូនៗដែលជាតារាសម្តែង ដែលជាអ្នកសិល្បះជំនាន់ក្រោយនេះ បានចង់ឈរជើងលើវិស័យនេះឱ្យបានយូរ 
កុំល្បីតិចតួច គិតថាខ្លួនល្បី គិតថាខ្លួនឯងអស្ចារ្យ គិតថាមានតែឯង គេខ្វះអីមិនបាន
អ្នកខ្លះមិនទាន់បានថតតួឯកទេ ( Main Talent ) តែកុំមើលចារឹកវិញ ឡើង High ឡើងរវល់គ្រប់ពេល
អ្នកខ្លះបានតួឯកវិញ មិនបាច់និយាយ គឺក្រោមមេឃាមានតែអញ កន្លងមកសុំគេថត គេហៅថាភ្លាមមិនប្រកែក តែពេលល្បីរឿងល្មមៗមិនថតទេ ខ្លាចខូចតួ ខ្លាចក្តៅ
តារាសម្តែងក៏ដោយ ឱ្យតែជាមនុស្ស ត្រូវផឹកទឹកនឹកប្រភពដើម ត្រូវអោយតំលៃនៅអ្នកណា កន្លែងណាដែលគេផ្តល់ឱកាសឱ្យយើង ( ពាក្យនេះនិយាយជាមួយអ្នកមានអំនួតអត់ត្រូវទេ ព្រោះគេគិតថាអញមានសមត្ថភាព បានអញល្បី )
កាន់តែខ្ពស់ កាន់តែអោន កាន់តែមានគេស្រលាញ់ នឹងគោរព 

 ធា រិទ្ធ

យ៉ាងណាមិញ អ្នកគាំទ្រ ក៏ដូចជាមហាជនបាននាំគ្នាគាំទ្រនូវសំណេរ ដ៏មានអត្ថន័យរបស់ លោក ធា រិទ្ធ យ៉ាងខ្លាំង ដែលនេះគឺជាសារសម្រាប់ប្រាប់ទៅកាន់តារាជំនាន់ក្រោយ ដើម្បីរៀបចំខ្លួនឱ្យបានសមរម្យក្នុងនាមជាតារាផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក ធា រិទ្ធ
  លោក ធា រិទ្ធ
  លោក ធា រិទ្ធ
  លោក ធា រិទ្ធ
  លោក ធា រិទ្ធ
  លោក ធា រិទ្ធ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T