តារានិករទាំង៣ នេះមានញាណពិសេស គិតទុកមុនមិនដែលខុសឡើយ!

//s9.kh1.co/22/22c992ad72c7b98ece3b21ab4076bc4900d25332.jpeg
យុវវ័យ

 ២៧-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

តើមានអ្នកក្នុងចំនោមតារានិករទាំង ៣ ដែលគិតមិនដែលខុសទេ?

យល់ដឹង៖ វិចារណញាណនៃតារានិករទាំង ៣ នេះពិតជាមានសមត្ថភាពខ្ពស់ ក្នុងការមើលចិត្តមនុស្ស។ ពួកគេអាចមើលចិត្តមនុស្សដឹងច្បាស់ ដូចអានសៀវភៅអញ្ចឹង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះយើងនឹងបង្ហាញតារានិករចំនួន ៣ ដែលមានញាណពិសេស គិតទុកមុនមិនដែលខុសឡើយ ៖

រូបតំនាង
រូបតំនាង

១.♉️ Taurus (Apr 20 – May 20)

នៅពេលដែលនិយាយដល់ មនុស្សដែលមានគំនិតច្នៃប្រឌិតជាមួយនឹងការស្រមើរស្រមៃដ៏រស់រវើកនោះ គឺជាមនុស្សដែលកើតក្នុងតារានិករ Taurus នេះឯង។ 

Taurus មានការគិតប្រកបដោយភាពច្នៃប្រឌិត ស្ទើរមិនគួរឲ្យជឿ។ ភាគច្រើនតារានិករប្រភេទនេះ ច្រើនតែជាសិល្បករ។ ប៉ុន្តែមនុស្សភាគច្រើន មិនដឹងថាគំនិតច្នៃប្រឌិតទាំងនេះគឺមកពីណាទេ ព្រោះពួកគេមិនដឹងថា នេះគឺជាសមត្ថភាពពីធម្មជាតិរបស់ពួកគេឡើយ។ ការយល់ដឹងពីអ្នកដទៃ និងការមើលនរណាម្នាក់ ថាជាមនុស្សបែបណានោះ គឺទុកចិត្តលើតារានិកររូបនេះចុះ។ 

ពួកមានញាណម្យ៉ាង ដែលឆាប់ដឹងពីអារម្មណ៍អ្នកដែលនៅជុំវិញខ្លួនច្បាស់ ព្រោះពួកគេជាមនុស្សដែលគិតពីអារម្មណ៍អ្នកដទៃច្រើនជាង អារម្មណ៍របស់ខ្លួនឯង។ ដូច្នេះហើយ ប្រសិនបើពួកគេគិតថា មនុស្សម្នាក់នោះកំពុងតែគិតអ្វី គឺមិនងាយខុសនោះទេ។ ជួនកាលសូម្បីតែការយល់សប្តិរបស់ពួកគេ ក៏អាចកើតឡើងពិតដែរ។ 

២.♋️ Cancer (Jun 21 – Jul 22)

Cancer ជាមនុស្សដែលមានញាណពិសេសខ្ពស់ជាងគេ។ ពួកគេអាចមានអារម្មណ៍ដឹង នូវអារម្មណ៍របស់មនុស្សជុំវិញខ្លួន មិនត្រឹមតែដឹងពីអារម្មណ៍ផ្ទាល់ខ្លួនច្បាស់នោះទេ គេថែមទាំងដឹងពីមនុស្សនៅជុំវិញខ្លួនទៀតផង មិនថាទុក្ខព្រួយ កំហឹង ឬការភ័យខ្លាចក៏ Cancer អាចដឹង ពីមនុស្សជុំវិញខ្លួនបានដែរ ទោះបីចង់លាក់អារម្មណ៍ជាមួយតារានិកររូបនេះ ក៏មិនអាចលាក់ជិតឡើយ Cancer អាចអានចិត្តរបស់អ្នកបាន មុនពេលដែលអ្នកនិយាយទៀត។ 

បើអ្វីដែល Cancer និយាយប្រាប់ហើយ គួរជឿទៅព្រោះញាណទី ៦ របស់តារានិកររូបនេះ គឺកម្រនឹងខុសណាស់។ Cancer ក៏ជាទីប្រឹក្សាល្អមួយ សម្រាប់មនុស្សគ្រប់គ្នាផងដែរ។

រូបតំនាង
រូបតំនាង

៣.♏️ Scorpio (Oct 23 – Nov 21)

តារានិកររូបនេះ ភាគច្រើនមិនសូវជាមនុស្សដែលល្បី ឬមានគេស្គាល់ច្រើនប៉ុន្មានទេ។ Scorpio ជាមនុស្សដែលមានមនោសញ្ចេតនាងប់ងល់ ហើយពួកគេនឹងសងសឹងវិញ បើសិនជាមានអ្នកណាធ្វើឲ្យតារានិកររូបនេះខឹង ឬបោកប្រាស់ទំនុកចិត្ត។ 

ដោយសារលក្ខណៈអវិជ្ជមានបែបនេះ ទើបធ្វើឲ្យមនុស្សភាគច្រើនគិតថា Scorpio ជាមនុស្សមិនល្អ ដែលការពិតទៅពួកគេ អាក្រក់ចំពោះតែអ្នកណាដែលចង់ធ្វើបាបពួកគេប៉ុណ្ណោះ។ 

ទោះយ៉ាងណាតារានិកររូបនេះ ក៏មានការគិតខាងផ្លូវងងឹតផងដែរ ដែលអ្នកដទៃគ្មាន ឬមិនអាចមើលឃើញ។

Scorpio គឺតែងមានថាមពលក្នុងខ្លួន នោះមានន័យថាពួកគេអាចមានអារម្មណ៍ដឹង នៅពេលដែលមាននរណាម្នាក់មានចេតនាមិនល្អ និងគិតមិនល្អចំពោះពួកគេ។ 

តារានិករនេះក៏មានជំនាញកុហកមិនណយដែរ។ យល់ល្អកុំចង់ធ្វើសត្រូវជាមួយតារានិកររូបនេះឲ្យសោះ។

ប្រភព: zodiacshine

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T