មកស្វែងយល់ពីតារានិករខ្លួនឯងថា តើអ្នកក្លាហានកម្រិតណា?

//s9.kh1.co/28/2833704d9e64ad07f653231d89f31219a0c25d6a.jpeg
យុវវ័យ

 ២៦-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកស្វែងយល់ពីខ្លួនឯង ឲ្យបានដឹងថាអ្នកជាមនុស្សម្នាក់ដែលក្លាហាន និងអស្ចារ្យចាប់ពីថ្ងៃនេះតទៅ!

យល់ដឹង៖ មនុស្សយើងម្នាក់ៗ តែងតែមានចំនុចមួយ ដែលធ្វើអ្នកដទៃកោតសរសើរ ពីសេចក្ដីក្លាហានរបស់ពួកគេ ក្នុងការអ្វីមួយ បើទោះបីជាពួកគេមិនដឹងខ្លួនយ៉ាងណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញអ្នកអំពី ចំនុចអ្វីដែលបង្ហាញថាតារានិករនីមួយៗ មានភាពក្លាហានកម្រិតណា ៖

♈️ Aries (Mar 21 – Apr 19)

អ្នកពិតជាក្លាហាន ព្រោះអ្នកតែងតែដាក់ខ្លួនអ្នក ប្រឈមមុខចំពោះអ្វីៗទាំងអស់ (នៅពេលមានទំនាក់ទំនងស្នេហា ឬអាជីព ការងាររបស់អ្នក) ទោះបីជាអ្នកដឹងថា អាចប្រឈមមុខនឹងការបដិសេធ ឬការធ្វើឲ្យខកចិត្តក៏ដោយ។

♉️ Taurus (Apr 20 – May 20)

អ្នកជាមនុស្សដែលក្លាហាន ពីព្រោះអ្នកតែងតែស្មោះត្រង់អំពីអារម្មណ៍របស់អ្នក ទោះបីជាវាធ្វើឱ្យអ្នកស្ថិតក្នុងស្ថានភាពណាក៏ដោយអ្នកតែងតែធ្វើឲ្យស្ថានភាពនោះងាយ និងស្មោះត្រង់ជាមួយវាបំផុត។

♊️ Gemini (May 21 – Jun 20)

អ្នកពិតជាក្លាហាន ពីព្រោះអ្នកដាក់ខ្លួនឯងជានិច្ច នៅក្នុងស្ថានភាពថ្មីដែលអ្នកមិនស្គាល់ ឬមិនធ្លាប់ធ្វើពីមុន និងចង់សាកល្បងអ្វីដែលថ្មី ទោះបីជាមានអ្នកណាមកបំភ័យអ្នកក៏ដោយ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកពិតជាក្លាហាន ចំពោះក្ដីស្រលាញ់ដែលអ្នកមាន ពីព្រោះបើអ្នកស្រលាញ់អ្វីមួយ គឺអ្នកស្រលាញ់អស់ពីចិត្ត ទោះបីជាមានឱកាសដែលវា អាចធ្វើឲ្យអ្នកឈឺចាប់ក៏ដោយ ហើយនេះក៏បញ្ជាក់ថាអ្នក ជាមនុស្សដែលស្មោះផងដែរ។

♌️ Leo (Jul 23 – Aug 22)

អ្នកជាមនុស្សដែលក្លាហាន ពីព្រោះអ្នកតែងតែទទួលបន្ទុកគ្រប់ស្ថានការណ៍ ជាជាងដើរតួជាអ្នកដើរតាមគេឯង។ មិនថាក្នុងស្ថានការណ៍បែបណា ក៏អ្នកត្រូវតែទទួល និងធ្វើគ្រប់បែបយ៉ាង ហើយថែមទាំងចាំទទួលខុសត្រូវទៀតផង។

♍️ Virgo (Aug 23 – Sep 22)

អ្នកពិតជាក្លាហាន ពីព្រោះអ្នកធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ដោយមិនមានការសង្ស័យខ្លួនឯង។ អ្នកជឿជាក់លើខ្លួនឯងថា អាចធ្វើអ្វីៗបាន។ អ្នកពុះពារគ្រប់យ៉ាង ក៏ដោយសារតែអ្នកចង់ឲ្យគេមើលឃើញថា អ្នកមិនទន់ខ្សោយឡើយ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

អ្នកជាមនុស្សក្លាហាន ពីព្រោះអ្នកប្រកាន់ខ្ជាប់នូវសីលធម៌របស់អ្នក ហើយធ្វើអ្វីគ្រប់យ៉ាងដែលត្រឹមត្រូវបំផុត ទោះបីជាមានអ្នកផ្សេងទៀត មកព្យាយាមបញ្ចុះបញ្ចូលអ្នកក៏ដោយ ក៏អ្នកដឹងថា អ្វីដែលត្រឹមត្រូវ និងអ្វីដែលមិនត្រឹមត្រូវ។

♏️ Scorpio (Oct 23 – Nov 21)

អ្នកពិតជាក្លាហាន ពីព្រោះអ្នកនៅតែបន្តទៅមុខជានិច្ច ទោះបីមានឧបសគ្គណាមករារាំងអ្នកក៏ដោយ។ អ្នកប្រកាន់ខ្ជាប់ថា មិនត្រូវបោះបង់ចោលនូវឱកាសអ្វីមួយឡើយ ដរាបណាអ្នកនៅតែមានកម្លាំងបន្តទៅមុខ។

♐️ Sagittarius (Nov 22 – Dec 21)

អ្នកជាមនុស្សដែលក្លាហាន ពីព្រោះអ្នកនឹងនិយាយថាទេ នៅពេលដែលមាននរណាម្នាក់ មកបង្ខំអ្នកឱ្យធ្វើអ្វីមួយដែលពួកគេចង់បាន។ អ្នកមិនខ្លាចក្នុងការបដិសេធ ឬបញ្ចេញមតិណាមួយ ប្រឆាំងនឹងអ្វីដែលអ្នកមិនចង់បានឡើយ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នកពិតជាក្លាហាន ព្រោះអ្នកមិនខ្លាចក្នុងការនិយាយពាក្យថាលា ចំពោះមនុស្ស ឬស្ថានភាពណា ដែលមិនល្អសម្រាប់អ្នកឡើយ។ អ្នកមិនខ្លាចក្នុងការកាត់ចំណងមិត្តភាព ឬទំនាក់ទំនងទេ ប្រសិនបើអ្នកដឹងថា វាអាចនឹងមិនល្អទៅថ្ងៃមុខ។

♒️ Aquarius (Jan 20 – Feb 18)

អ្នកពិតជាក្លាហាន ព្រោះអ្នកមានការស្រមើស្រមៃខ្ពស់ ហើយមិនខ្លាចនឹងការប្រថុយលើវានោះទេ។ អ្នកដឹងថា អ្នកសមនឹងទទួលបានជោគជ័យ ហើយតែងតែខិតខំព្យាយាមឲ្យឈានដល់កំពូល ដើម្បីទទួលបានវាពិតមែន។

♓️ Pisces (Feb 19 – Mar 20)

អ្នកជាមនុស្សម្នាក់ដែលក្លាហាន ពីព្រោះអ្នកមិនខ្លាចនឹងសុំជំនួយ នៅពេលដែលអ្នកកំពុងតស៊ូយកអ្វីមួយ ហើយមានបញ្ហាភ្លាមៗ។ អ្នកហ៊ានធ្វើ ហើយអ្នកក៏ហ៊ានសុំជំនួយពីនរណាម្នាក់ដូចគ្នា។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T