នឹកស្មានមិនដល់! ធ្លាប់ឃើញតែក្រុមតារាស្រីកូរ៉េខាងត្បូង ពេលនេះកូរ៉េខាងជើង ក៏មានក្រុមតារាចម្រៀងដូច Kpop (មានវីដេអូ)

//s9.kh1.co/6c/6c62b2f3a888ead290a1d3b70d05d6fc6b673fb5.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

នឹកស្មានមិនដល់! ធ្លាប់ឃើញតែក្រុមតារាស្រីកូរ៉េ ពេលនេះកូរ៉េខាងជើងមានក្រុមតារាចម្រៀងដូច Kpop (មានវីដេអូ)

កូរ៉េខាងត្បូង៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុងកម្មវិធីទូរទស្សន៍មួយរបស់ប្រទេសកូរ៉េខាងត្បូងមានឈ្មោះថា Now On My Way to Meet You ដែលត្រូវចាក់ផ្សាយនៅលើប៉ុស្តិ Channel A។ នៅក្នុងវគ្គមួយនៃកម្មវិធីនោះ អ្នកដែលបានរត់ចោលមាតុភូមិកូរ៉េខាងជើងមួយរូបឈ្មោះ Kim Keum Hyun បានបង្ហើបឱ្យដឹងថា នៅកូរ៉េខាងជើងក៏មាន ក្រុមតារាចម្រៀងនារី ដូចកូរ៉េខាងជើងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោក Kim Keum Hyun បានធ្វើឱ្យអ្នកនៅក្នុងកម្មវិធីនោះ ភ្ញាក់ផ្អើល ដោយបានមានប្រសាសន៍ថា កុំមានការភ្ញាក់ផ្អើលអី នៅកូរ៉េខាងជើង ក៏មានការសម្តែងនៅលើឆាកដូច Girls’ Generation ផងដែរ។ សមាជិកក្រុមចម្រៀងនារីទាំងនោះមានគ្នាពី ៨ទៅ៩ នាក់ ស្លៀកពាក់សំពត់ខ្លី សម្តែងនៅលើឆាក។

លោកបានពន្យល់ពីហេតុផលនៅពីក្រោយឆាកសំដែងនៃការផ្លាស់ប្តូរឆាករបស់កូរ៉េខាងជើងថា គណបក្សកូរ៉េខាងជើងកំពុងពង្រឹងការត្រួតពិនិត្យរបស់ខ្លួនលើវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូង។ កាលពីឆ្នាំមុនមាននិស្សិតជិត ១០ នាក់បានសារភាព។ ដូច្នេះនៅពេលពង្រឹងការដាក់ទណ្ឌកម្មវប្បធម៌របស់ខ្លួនវាបង្ហាញថាពួកគេក៏អាចធ្វើបានដែរហើយកំពុងព្យាយាមរារាំងការតស៊ូ។

លោក Kim Keum Hyun បានបន្តទៀតថា ប៉ុន្តែដែនកំណត់គឺជាក់ស្តែង។ អ្នកអាចមើលឃើញពីរបៀបដែលសមាជិកក្រុមក្មេងស្រីទាំងអស់មានស្ទីលម៉ូដសក់ខ្លីដូចគ្នា។ ពួកគេមិនអាចបន្ធូរបន្ថយការរឹតត្បិតនេះបានទេ៕

ក្រុមចម្រៀងកូរ៉េខាងត្បូង Blackpink
ក្រុមចម្រៀងកូរ៉េខាងត្បូង Blackpink
ក្រុមចម្រៀងកូរ៉េខាងត្បូង Girls' Generation
ក្រុមចម្រៀងកូរ៉េខាងត្បូង Girls' Generation
ក្រុមចម្រៀងកូរ៉េខាងជើង
ក្រុមចម្រៀងកូរ៉េខាងជើង
ក្រុមចម្រៀងកូរ៉េខាងជើង
ក្រុមចម្រៀងកូរ៉េខាងជើង
វីដេអូក្រុមចម្រៀងកូរ៉េខាងជើង
វីដេអូក្រុមចម្រៀងកូរ៉េខាងជើង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T