Torres នឹងត្រឡប់ទៅ At. Madrid សាជាថ្មី តែមិនមែនក្នុងនាមជាកីឡាករទេ

//s9.kh1.co/e5/e54295121a64a034d76c74b86d61008207a83ee2.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្លិប Atletico Madrid បានបញ្ជាក់ថាអតីតខ្សែប្រយុទ្ធឆ្នើម ​Fernado Torres នឹងត្រឡប់ទៅធ្វើជាគ្រូបង្វឹកឈុតយុវជនរបស់ក្លិប (Juvenil A) នារដូវកាលនេះ។

អឺរ៉ុប៖ ក្លិប Atletico Madrid បានបញ្ជាក់ថាអតីតខ្សែប្រយុទ្ធឆ្នើម ​Fernado Torres នឹងត្រឡប់ទៅធ្វើជាគ្រូបង្វឹកឈុតយុវជន (Juvenil A) នារដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Torres
Torres

ជាការពិតណាស់ Torres ធ្លាប់បានលាឈប់ពីតួនាទីនេះ កាលពីខែកុម្ភៈ ដោយសារតែហេតុផលផ្ទាល់ខ្លួន តែទោះជាយ៉ាងណា គាត់បានបង្ហាញពីបំណងត្រឡប់មកវិញនៅមុនរដូវកាល ២០២១-២០២២ ចាប់ផ្ដើម។ ហើយបើតាមសេចក្ដីប្រកាសផ្លូរការរបស់ក្លិប បានបញ្ជាក់ថាគាត់នឹងត្រូវចាប់ផ្ដើមការងារ នាខែក្រោយនេះ។

Torres
Torres

គួររម្លឹកថា Torres បច្ចុប្បន្នវ័យ ៣៧ឆ្នាំ ដែលជាអតីតខ្សែប្រយុទ្ធមួយរូបរបស់ក្លិប ​At. Madrid មុនផ្លាស់ទៅកាន់ទឹកដីអង់គ្លេស ហើយបានបញ្ចប់អាជីពក្នុងឆ្នាំ ២០១៩ នៅក្លិប Sagan Tosu  ប្រទេសជប៉ុន៕

Torres
Torres

ប្រភពfootball-espana

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T