ខេត្តកំពង់ចាម តេស្តរកកូវីដ១៩ លើ​ប្រជាពលរដ្ឋសង្ស័យ ចំនួន ៦៩២នាក់ រកឃើញវិជ្ជមានច្រើននាក់

//s9.kh1.co/7b/7bbf0883331139801fc5bc5c576bc2526760c497.jpg
សង្គម

 ២៦-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

យកសំណាកលើកម្មករ-កម្មការិនី ពលករចំណាកស្រុក និងប្រជាពលរដ្ឋដែលមានការសង្ស័យ ចំនួន ៦៩២នាក់ ទទួលលទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន ​៥០នាក់

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី ពលករចំណាកស្រុក និងប្រជាពលរដ្ឋដែលមានការសង្ស័យ ចំនួន ៦៩២នាក់ ទទួលលទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន ​៥០នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០៥នាក់, ស្រុកកងមាស ០១នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ០៦នាក់, ស្រុកជើងព្រៃ ០១នាក់, ស្រុកព្រៃឈរ ០៩នាក់, ស្រុកស្ទឹងត្រង់ ១០នាក់, ស្រុកស្រីសន្ធរ ១០នាក់ និងមកពីរាជធានីភ្នំពេញ ០៣នាក់ ខេត្តក្រចេះ ០១នាក់ និងខេត្តត្បូងឃ្មុំ ០៣នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ចូនអ្នកជំងឺទាំង ៥០នាក់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងសម្រាកព្យបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ (អ្នកកំពុងសម្រាកព្យាបាលចំនួន ៨៩៦នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ១៩ ខាងលើបន្ថែមទៀត។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
សេចក្តីប្រកាស
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T