Lukaku ឈរលេខ ២! តោះមកស្គាល់ខ្សែប្រយុទ្ធ៥ រូបដែលមានតម្លៃផ្ទេរមកលេងនៅ PL ក្នុងតម្លៃថ្លៃជាងគេបំផុត

//s9.kh1.co/bc/bce7d7a2bedbcc998a0fc5433dcbf74b9cb43cb9.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តោះមកស្គាល់ខ្សែប្រយុទ្ធ ៥ រូបដែលមានតម្លៃផ្ទេរមកកាន់ក្រុមនៅ PL ថ្លៃជាងគេបំផុត

បរទេស៖ ក្របខណ្ឌ Premier League គឺជាលីគកំពូលមួយដែលត្រូវបានគេទទួលស្គាល់ថា ជាលីគដ៏ល្បីបំផុតក្នុងវិស័យបាល់ទាត់សម័យទំនើបនេះ ហើយម្យ៉ាងទៀតលីគរបស់ អង់គ្លេស បានធ្វើឱ្យប្រិយមិត្តចូលតាមដាន និង ទស្សនារាប់លាននាក់ក្នុងមួយរដូវកាលៗ ខណៈពួកគេគឺមិនដែលមានការខកចិត្តម្តងណាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/f2/f2583581b560b6553588fe5eee3e074b659fb1c9.jpg

ជាការពិតណាស់ ក្លិបនីមួយៗរបស់ អង់គ្លេស បានចំណាយទឹកប្រាក់ជាច្រើនក្នុងមួយឆ្នាំៗ ដើម្បីនាំចូលកីឡាករដែលមានសមត្ថភាព ជាពិសេសគឺខ្សែប្រយុទ្ធលំដាប់កំពូលតែម្តង។ ចំណែកនៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអស់លោកអ្នកឱ្យបានជ្រាបអំពីខ្សែប្រយុទ្ធ ៥ រូបដែលធ្លាប់ផ្ទេរមកលេងនៅក្របខណ្ឌ Premier League មានតម្លៃផ្ទេរថ្លៃជាងគេបង្អស់៖

៥. Raheem Sterling៖ ខ្សែប្រយុទ្ធរូបនេះ គឺមានតម្លៃថ្លៃជាងគេនៅក្របខណ្ឌ Premier League លំដាប់ទី ៥ ក្រោយផ្ទេរចេញពីក្រុម Liverpool មកកាន់ក្រុម Manchester City ក្នុងតម្លៃ ៦៩.១ លានអឺរ៉ូ ឬស្មើនឹង (៨១ លានដុល្លាអាមេរិក)។

https://s9.kh1.co/__image/w=650,h=434,q=100/0c/0ccc7c7129bc1a853c83f794fdcb25dc6d60eea3.jpg

៤. Angel Di Maria៖ ខ្សែប្រយុទ្ធរូបនេះ គឺមានតម្លៃថ្លៃជាងគេនៅក្របខណ្ឌ Premier League លំដាប់ទី ៤ ក្រោយផ្ទេរចេញពីក្រុម Real Madrid មកកាន់ក្រុម Manchester United ក្នុងតម្លៃ ៧៤.៦ លានអឺរ៉ូ ឬស្មើរនឹង (៨៧ លានដុល្លាអាមេរិក)។

https://s9.kh1.co/__image/w=650,h=341,q=100/3b/3b9842ba0dada0281fad1fc169fffade5cb4d4d1.jpg

៣. Nicolas Pepe៖ ខ្សែប្រយុទ្ធរូបនេះ គឺមានតម្លៃថ្លៃជាងគេនៅក្របខណ្ឌ Premier League លំដាប់ទី ៣ ក្រោយផ្ទេរចេញពីក្រុម Lille មកកាន់ក្រុម Arsenal ក្នុងតម្លៃ ៧៩ លានអឺរ៉ូ ឬស្មើនឹង (៩៣ លានដុល្លាអាមេរិក)។

https://s9.kh1.co/__image/w=640,h=480,q=100/5b/5b949b6a27dfd2c5aaab074f3f72190b6b0c679d.jpg

២. Romelu Lukaku៖ ខ្សែប្រយុទ្ធរូបនេះ គឺមានតម្លៃថ្លៃជាងគេនៅក្របខណ្ឌ Premier League លំដាប់ទី ២ ក្រោយផ្ទេរចេញពីក្រុម Everton មកកាន់ក្រុម Manchester United ក្នុងតម្លៃ ៨០ លានអឺរ៉ូ ឬស្មើនឹង (៩៤ លានដុល្លាអាមេរិក)។

https://s9.kh1.co/__image/w=650,h=434,q=100/63/632798d33d8959ace1691974bbaf44e891a0183e.jpg

១. Jadon Sancho៖ ខ្សែប្រយុទ្ធរូបនេះ គឺមានតម្លៃថ្លៃជាងគេនៅក្របខណ្ឌ Premier League លំដាប់ទី ១ ក្រោយផ្ទេរចេញពីក្រុម Borussia Dortmund មកកាន់ក្រុម Manchester United ក្នុងតម្លៃ ៨៥ លានអឺរ៉ូ ឬស្មើនឹង (១០០ លានដុល្លាអាមេរិក)៕

https://s9.kh1.co/__image/w=650,h=386,q=100/34/34479fea878dc437729e8cf95999291c84e65ed7.jpg

ប្រភពSports Amaze

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T