បើសុខៗស្រាប់តែអស់សង្ឃឹម លែងចង់បន្តរស់ទៀត សាកល្បងប្រើវិធីទាំងនេះដើម្បីស្រោចស្រង់ខ្លួនឯង

//s9.kh1.co/38/38ddc5282bf5511fff095812e222b24613fd2431.jpg
នារី

 ២៦-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បើអ្នកទាំងអស់គ្នា នៅសុខៗស្រាប់តែអស់សង្ឃឹមហើយគិតថា លែងចង់បន្តរស់នៅក្នុងពិភពលោកនេះទៀត អ្នកទាំងអស់គ្នាគួរតែប្រើវិធីសាស្ត្រទាំងនេះ ដើម្បីជួយស្រោចស្រង់ខ្លួនឯងឡើងវិញ។

យល់ដឹង៖ អ្នកណាៗក៏ធ្លាប់ជួបនូវបញ្ហា ដែលនាំឱ្យកើតមានការអស់សង្ឃឹមដែរ គ្រាន់តែមនុស្សម្នាក់ៗ មានបញ្ហាផ្សេងៗពីគ្នា ហើយការរកដំណោះស្រាយក៏ខុសៗគ្នាដែរ ដូច្នេះហើយ ប្រសិនបើចង់ខ្លួនឯង ងើបចេញពីការអស់សង្ឃឹម មនុស្សយើងម្នាក់ៗ ត្រូវតែចេះរកវិធីដោះស្រាយ ជាមួយនឹងបញ្ហាដែលកើតមានក្នុងជីវិត។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ចំពោះមនុស្សដែលអស់សង្ឃឹម និងលែងមានអារម្មណ៍ចង់រស់នៅ លើលោកនេះបន្តទៀត អ្នកត្រូវតែដាស់តឿនខ្លួនឯង ហើយព្យាយាមស្វែងរកដំណោះស្រាយ ដើម្បីស្រោចស្រង់ខ្លួនឯងឡើងវិញ បើទោះបីជាវា មានការពិបាកបន្តិចក៏ដោយ យ៉ាងហោចណាស់ ក៏អ្នកត្រូវតែជំនះវា ដើម្បីមនុស្សដែលស្រលាញ់អ្នក ក៏ដូចជាមនុស្សដែលចង់ឃើញអ្នកសប្បាយចិត្ត ហេតុនេះហើយ អ្នកអាចសាកល្បងជាមួយនឹងវិធីខាងក្រោមនេះបាន។

បើសុខៗស្រាប់តែអស់សង្ឃឹម លែងចង់បន្តរស់ទៀត ចូរសាកល្បងប្រើវិធីទាំងនេះដើម្បីស្រោចស្រង់ខ្លួនឯង៖

១. នឹកឃើញនូវអ្វីដែលអ្នកធ្លាប់បានឆ្លងកាត់មក

រូបតំណាង
រូបតំណាង

ចំពោះមនុស្ស ដែលកំពុងតែអស់សង្ឃឹម ហើយគិតថាខ្លួនមិនសាកសម នឹងរស់នៅក្នុងពិភពលោកនេះ តើអ្នកមានដឹងទេ? ថាអ្នកមិនបានទន់ជ្រាយទេ តែអ្នករឹងមាំខ្លាំងណាស់ ទើបបានជាអ្នក អាចតស៊ូដើរមកដល់ចំណុចនេះ ដូច្នេះហើយ អ្នកប្រាកដជាធ្លាប់បានឆ្លងកាត់ នូវរឿងរ៉ាវជាច្រើនណាស់មកហើយ ហេតុនេះ នៅពេលដែលអ្នកអស់សង្ឃឹម អ្នកគួរតែនឹកដល់ការតស៊ូ និងការប្រឹងប្រែង ដែលអ្នកខំបានធ្វើវាកន្លងមកនេះ អញ្ចឹងហើយ កុំឆាប់អស់សង្ឃឹម និងគិតថាខ្លួន មិនសាកសមនឹងរស់នៅក្នុងពិភពលោកនេះ ឱ្យសោះ។

២. ចែករំលែករឿងក្នុងចិត្តទៅកាន់មនុស្សដែលអ្នកទុកចិត្ត

រូបតំណាង
រូបតំណាង

ការដែលអ្នកប្រាប់រឿងរ៉ាវ ដែលអ្នកតែងតែលាក់ទុកនៅក្នុងចិត្តតែ ទៅប្រាប់អ្នកដទៃនោះ វាមិនមែនជាអ្វី ដែលបញ្ជាក់បានថា អ្នកជាមនុស្សដែលទន់ជ្រាយនោះទេ តែវាជាអ្វីដែលបង្ហាញថា អ្នកកំពុងតែចាប់ផ្តើមស្រោចស្រង់ខ្លួនឯងឡើងវិញ ដើម្បីកុំឱ្យខ្លួនឯងគិតផ្តេសផ្តាសតទៀត។ ម្យ៉ាងវិញ ការដែលអ្នកបាននិយាយពីរឿងរ៉ាវ ដែលអ្នកបានលាក់ទុកក្នុងចិត្តនោះ វាក៏បានធ្វើឱ្យអ្នក មានអារម្មណ៍ថាធូរស្រាល ហើយក៏ធ្វើឱ្យអ្នក លែងមានអារម្មណ៍ថាខ្លួនឯង ជាមនុស្សដែលឯកោ តទៀតផងដែរ។

៣. ព្យាយាមគិតអ្វីៗក្នុងផ្លូវល្អ

រូបតំណាង
រូបតំណាង

វាអាចនឹងពិបាកបន្តិច នៅពេលដែលប្រាប់ដល់មនុស្ស ដែលកំពុងអស់សង្ឃឹម ឱ្យគិតអ្វីៗក្នុងផ្លូវល្អនោះ ប៉ុន្តែប្រសិនបើអ្នក ចង់ស្រោចស្រង់ខ្លួនឯងឡើងវិញ អ្នកត្រូវតែព្យាយាមបន្តិចម្តងៗ ហើយនិយាយប្រាប់ខ្លួនឯង នូវអ្វីដែលល្អៗ និងគិតអ្វីៗក្នុងផ្លូវល្អ នោះជីវិតរបស់អ្នក ដែលពោរពេញទៅដោយភាពខ្មៅងងឹតនោះ វាក៏អាចធ្វើឱ្យអ្នក បានមើលឃើញពីពន្លឺ ដែលធ្វើឱ្យអ្នក បានជួយខ្លួនឯង ឱ្យចេញពីភាពដ៏ខ្មៅងងឹតនោះ ផងដែរ។

៤. គិតដល់មនុស្សដែលស្រលាញ់អ្នក និងអ្នកស្រលាញ់

រូបតំណាង
រូបតំណាង

មុននឹងអ្នកគិតថា នឹងបញ្ចប់ជីវិតរបស់ខ្លួនឯងនោះ ចូរអ្នកសាកស្រមៃទៅដល់ពេលវេលា ដែលអ្នកបញ្ចប់ជីវិតបានសម្រេច សួរថាមនុស្សដែលស្រលាញ់អ្នក និងមនុស្សដែលអ្នកស្រលាញ់ តើពួកគេនឹងត្រូវទទួលរងនូវការឈឺចាប់ខ្លាំងប៉ុណ្ណាទៅ? ហេតុអ្វីក៏អ្នកមិនគិតដល់អារម្មណ៍ និងការឈឺចាប់ របស់ពួកគេ ដែលត្រូវរស់នៅ ដោយបាត់បង់អ្នកនោះ? ដូច្នេះហើយ អ្នកកុំមានចិត្តអាត្មានិយមឱ្យសោះ ព្រោះថាការដែលអ្នកបញ្ចប់ជីវិតខ្លួនឯង វាមិនបានធ្វើឱ្យអ្វីៗ មានការល្អប្រសើរឡើងឡើយ។

៥. គិតដល់ថ្ងៃដែលអ្នកទទួលបានជោគជ័យ

រូបតំណាង
រូបតំណាង

មនុស្សយើងម្នាក់ៗ តស៊ូរាល់ថ្ងៃនេះ គឺសុទ្ធតែចង់ឱ្យមានថ្ងៃមួយ ដែលជាថ្ងៃដែលជោគជ័យបំផុតក្នុងជីវិត ហេតុនេះហើយ នៅពេលដែលអ្នក មានអារម្មណ៍ថាអស់សង្ឃឹម ជាមួយនឹងអ្វីគ្រប់យ៉ាង ហើយគិតថា មិនចង់រស់បន្តទៀតនោះ អ្នកគួរតែគិតទៅដល់ថ្ងៃ ដែលអ្នកចង់បាន ម្យ៉ាងវិញ ប្រសិនបើអ្នកបញ្ចប់ជីវិតខ្លួនឯង តើអ្នកមិនស្តាយពេលវេលាដែលអ្នក បានខិតខំប្រឹងប្រែងកន្លងមកទេឬ? បែបនេះហើយ ទើបអ្នកទាំងអស់គ្នា ត្រូវចងចាំថា រាល់ឧបសគ្គ និងបញ្ហាដែលកើតមាននៅក្នុងជីវិត វាមិនមែនជារឿងដែលអាក្រក់នោះទេ តែវាជាមេរៀនដ៏ល្អបំផុតសម្រាប់ជីវិត ប្រសិនបើអ្នក អាចងើបឈរតតាំងជាមួយនឹងវា។

៦. រកគ្រូពេទ្យជំនាញខាងចិត្តសាស្ត្រ

រូបតំណាង
រូបតំណាង

ប្រសិនបើផ្លូវចិត្តរបស់អ្នក នៅតែមិនអាចប្រសើរឡើង ក្រោយពេលដែលប្រើវិធីខាងលើហើយនោះ អ្នកគួរតែទៅរកគ្រូពេទ្យជំនាញ ដើម្បីព្យាបាល ម្យ៉ាងវិញ ចូរអ្នកកុំមានការភ័យខ្លាច និងគិតថាខ្លួនឯង ជាមនុស្សខុសប្រក្រតីឱ្យសោះ ប៉ុន្តែអ្នកគួរតែមានមោទនភាពចំពោះខ្លួនឯង ដែលហ៊ានក្រោកឈរ ងើបតតាំងជាមួយនឹងជំងឺផ្លូវចិត្ត។

លើសពីនេះ វាក៏ជាអ្វីដែលបង្ហាញថា អ្នកបានចាប់ផ្តើមស្រលាញ់ខ្លួនឯងហើយ ព្រោះអ្នកបានខិតខំ ដើម្បីស្រោចស្រង់ខ្លួនឯងឡើងវិញ ដូច្នេះហើយ កុំបោះបង់ខ្លួនឯងដោយងាយឱ្យសោះ ដោយសារតែជីវិតរបស់យើងម្នាក់ៗ នៅមានរឿងរ៉ាវ ដែលល្អៗជាច្រើនទៀត កំពុងតែរង់ចាំ អញ្ចឹងហើយ រៀនសប្បាយចិត្ត ជាមួយនឹងរឿងតូចៗ នោះជីវិតនឹងកាន់តែល្អប្រសើរជាងមុន ជាមិនខាន៕

ប្រភពverywellmind

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T