អស់ពី Rashford គឺកីឡាករ Man UTD ម្នាក់ទៀតហើយដែលគ្មានមុខក្នុង ការប្រកួតបើករដូវកាល

//s9.kh1.co/3c/3c7605da9549864677a7c7a13aa60ab53120b8dc.jpeg
កីទ្បា

 ២៦-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Alex Telles អាចនឹងអវត្តមានក្នុងការប្រកួតបើករដូវកាលថ្មី

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានបញ្ជាក់ច្បាស់ហើយថា ខ្សែការពារ Alex Telles អាចនឹងខកខានពុំបានចូលប្រកួតបើករដូវកាលឲ្យ Man United នោះឡើយបន្ទាប់ពីរងរបួសត្រង់កជើងក្នុងជំនួបមិត្តភាពមុនបើករដូវកាលរវាង Man UTD ទល់នឹង Queen Park Ranger ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Ole Gunnar Solskjaer
លោកគ្រូបង្វឹក Ole Gunnar Solskjaer
ខ្សែការពារ Alex Telles
ខ្សែការពារ Alex Telles

Telles នឹងអវត្តមានប្រមាណ២ទៅ៣សប្តាហ៍ ខណៈការប្រកួតបើកឆាករដូវកាលរបស់ក្រុមបិសាចក្រហមនៅ Premier League រដូវកាលថ្មីគឺចាប់ផ្ដើមនៅថ្ងៃទី១៤ ខែសីហា ទល់នឹងក្លិប Leeds United ។

ខ្សែការពារ Alex Telles
ខ្សែការពារ Alex Telles

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះ បានចូលលេងក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយ Derby County ប៉ុន្តែដោយសារងរបួសបែបនេះគឺគេគ្មានមុខក្នុងការប្រកួតមិត្តភាពទល់នឹង Brentford និង Preston North End នោះឡើយ។

ខ្សែការពារ Alex Telles
ខ្សែការពារ Alex Telles

Alex Telles បានចូលលេង២៤ប្រកួតនារដូវកាលមុន ដោយសារតែលោកគ្រូ Solskjaer យកគេធ្វើជាជម្រើសទី២បន្ទាប់ពីខ្សែការពារ Luke Shaw

ខ្សែការពារ Alex Telles
ខ្សែការពារ Alex Telles

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T