កាន់តែរំជើបរំជួលហើយ Lisa បង្ហាញតម្រុយថ្មី ពីការត្រឡប់មកវិញ Solo របស់នាង

//s9.kh1.co/ae/ae8813cb739f05c2a16de81465c1d3dc8b28d7b4.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយ Lisa បានបង្ហោះរូបភាព ២ សន្លឺក នៅក្នុង Instagram Story របស់នាងបង្ហាញពីតម្រុយថ្មីពីការត្រឡប់មកវិញ solo របស់នាង ធ្វើឲ្យអ្នកគាំទ្រជាច្រើននៅមិនស្ងៀម!

កូរ៉េខាងត្បូង ៖ បន្ទាប់ពីការរង់ចាំអស់ជាច្រើនឆ្នាំ ពេលនេះ Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេគ្រោងនឹង ធ្វើការសម្តែងទោលរបស់នាង នៅខែសីហា នេះហើយអ្នកគាំទ្រកំពុងអង្គុយរង់ចាំផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa
Lisa

ទន្ទឹមនឹងនេះ នៅថ្ងៃទី ២៥ ខែកក្កដា Lisa បានធ្វើការបង្ហោះរូបភាព ២ សន្លឹក ទៅក្នុង Instagram Story របស់នាង ដែលបង្ហាញពីបទចម្រៀងទោលរបស់ខ្លួន ត្រៀននឹងចេញផ្សាយនាពេលខាងមុខនេះ។

រូបភាពដំបូងដែល Lisa បានបង្ហាញ គឺឃើញមានអ្នកផលិតជាមួយ  អាវខ្មៅ ធ្វើការនៅខាងមុខកុំព្យួទ័រ ដែលប្រហែលជាផ្តល់ព័ត៌មានថា តើអ្នកណាកំពុងផលិតបទរបស់នាង ចំណែករូបភាពបន្ទាប់ គឺរូបថតឯកសារសំឡេង ដែលមានឈ្មោះរបស់នាងនៅលើវា (Lalisa)

រូបភាពក្នុង Instagram Story របស់ Lisa
រូបភាពក្នុង Instagram Story របស់ Lisa
រូបភាពក្នុង Instagram Story របស់ Lisa
រូបភាពក្នុង Instagram Story របស់ Lisa

អ្វីដែលកាន់តែពិសេស គឺនៅជ្រុងនៃរូបភាពនេះ មានចំណងជើងតូចមួយ ដែលធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ ដែលបានសរសេរថា “តើខ្ញុំឈ្មោះអ្វី?” ក្នុងរយៈពេលមួយម៉ោងក្រោយមក នៃ Instagram Story ដែលមានឈ្មោះថា “My Name” របស់ Lisa កំពុងតែមានការពេញនិយមនៅលេខ ១ ទូទាំងពិភពលោក លើបណ្តាញសង្គម Twitter ដែលមានជាង ២០០ ពាន់ tweet ក្នុងរយៈពេលប្រហែលមួយម៉ោង ប៉ុណ្ណោះ។

អ្នកគាំទ្រ ប្រាកដជាចង់ដឹងចង់ថា តើឈ្មោះរបស់ខ្ញុំជាអ្វី អ្នកខ្លះជឿថាវាអាចជាចំណងជើងសម្រាប់បទចម្រៀងទោលរបស់នាង អ្នកខ្លះបានប្រៀបធៀបវា ទៅនឹងកាលពីដើមខែ កក្កដានៅពេលដែលនាងបានបង្ហោះ “The Show Must Go On” នៅលើបណ្តាញសង្គម Instagram របស់នាង ដើម្បីបង្ហាញពីសេចក្តីប្រកាសការសម្តែងទោលរបស់នាង និងមានប្រិយមិត្តមួយចំនួន បានឆ្លៀតឱកាសនេះ ដើម្បីឆ្លុះបញ្ចាំងពីអាជីពរបស់ Lisa និងចែករំលែកនូវមោទនភាព ដែលពួកគេមានចំពោះនាងផងដែរ៕

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T