សម្បូរខ្លាំងមួយរយៈនេះ! អាមេរិកថា មហាសេដ្ឋីធ្វើដំណើរកម្សាន្តទៅទីអវកាស មិនត្រូវបានចាត់ទុកជា អវកាសយានិកនោះទេ

//s9.kh1.co/93/93d74d72169a73f681f4d9908c54154148c3cd34.jpg
បច្ចេកវិទ្យា

 ២៦-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អវកាសយានិកត្រូវតែជាផ្នែកមួយនៃយានិកហោះហើរ និងចូលរួមចំណែកធ្វើឲ្យមានសុវត្ថិភាពហោះហើរក្នុងទីអវកាស

អាមេរិក៖ ដោយសារតែមហាសេដ្ឋីមួយចំនួនបានហក់ចូលវិស័យអវកាស ទើបសហរដ្ឋអាមេរិកបានរឹតបន្តឹងនិយមន័យរបស់ខ្លួននៃពាក្យ «អវកាសយានិក»។ ច្បាប់រដ្ឋបាលអាកាសចរណ៍សហព័ន្ធថ្មី (FAA) និយាយថា ក្ដីរំពឹងអវកាសយានិកត្រូវតែជាផ្នែកមួយនៃអ្នកធ្វើការលើការហោះហើរ និងចូលរួមចំណែកធ្វើឲ្យមានសុវត្ថិភាពហោះហើរក្នុងទីអវកាស។ នោះមានន័យថា មហាសេដ្ឋី លោក Jeff Bezos និង Richard Branson ប្រហែលជាមិនទាន់ក្លាយជាអវកាសយានិក នៅចំពោះមុខរដ្ឋាភិបាលអាមេរិកនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាំងនេះគឺជាការផ្លាស់ប្ដូរលើកដំបូង ចាប់តាំងពីកម្មវិធី Wings នៃ FAA ចាប់ផ្ដើមនៅឆ្នាំ២០០៤។ ការធ្វើបច្ចុប្បន្នភាពកម្មវិធី Commercial Astronaut Wings ត្រូវបានប្រកាសនៅចំថ្ងៃហោះហើរលើរ៉ុក្កែតរបស់មេ Amazon គឺលោក Bezos ឆ្ពោះទៅជាយអវកាស។

មហាសេដ្ឋី លោក Richard Branson និង Jeff Bezos
មហាសេដ្ឋី លោក Richard Branson និង Jeff Bezos

ដើម្បីទទួលបានងារជាអវកាសយានិកពាណិជ្ជកម្ម អ្នកដំណើរទៅទីអវកាសត្រូវហោះឡើងលើ៨០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលទាំងលោក Bezos និង Branson អាចធ្វើបាន។ ប៉ុន្តែក្រៅពីរយៈកម្ពស់ ទីភ្នាក់ងារថា អវកាសយានិកត្រូវតែបង្ហាញសកម្មភាពក្នុងពេលហោះហើរ ដែលមានសារៈសំខាន់ចំពោះសុវត្ថិភាពសាធារណៈ ឬរួមចំណែកដល់សុវត្ថិភាពហោះហើរអវកាសរបស់មនុស្ស។ នោះជាអ្វីដែលក្រុមមន្ត្រី FAA កំណត់រាប់បញ្ចូល។ នៅក្នុងសេចក្ដីថ្លែងការណ៍ FAA បាននិយាយថា ការផ្លាស់ប្ដូរទាំងនេះបាននាំគម្រោងកម្មវិធី Wings ស្របទៅតាមតួនាទីរបស់ខ្លួន ក្នុងការការពារសុវត្ថិភាពសាធារណៈ ក្នុងអំឡុងពេលហោះហើរអវកាសពាណិជ្ជកម្ម៕

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T