កីឡាករ Chelsea រូបនេះ អាចនឹងត្រលប់ទៅលីគអាល្លឺម៉ង់វិញ បើសិនក្លិបទិញបាន Haaland

//s9.kh1.co/3e/3ecd716aedfa51ef5b4b64b38ffa39e33c88390b.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Chelsea រូបនេះ អាចនឹងត្រលប់ទៅលីគអាល្លឺម៉ង់វិញ បើសិនក្លិបទិញបាន Haaland​ ។

អឺរ៉ុប៖ យោងតាមសារព័ត៌មាន Football Insider បានរាយការណ៍ថា ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ ​Timo Werner អាចនឹងចាកចេញពី Stamford Bridge ដើម្បីទុកកន្លែងសម្រាប់កីឡាករ Erling Haaland

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ កីឡាករសញ្ញាតិអាល្លឺម៉ងរូបនេះ អាចនឹងត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ ដើម្បីចុះហត្ថលេខាជាមួយក្រុមដ៏មានឥទ្ធិពលបំផុតនៅ Bundesliga ។ 

Werner
Werner


ប្រភពខាងលើបានឲ្យដឹងថា ក្រុម Bayern Munich ដែលជាម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ តាំងពីឆ្នាំ២០១៣ មក អាចជាទិសដៅរបស់ Werner ហើយទំនងជាត្រូវបានលោកគ្រូបង្វឹក Julian Nagelsmann ចាប់អារម្មណ៍ ព្រោះធ្លាប់ជាគ្រូ និងសិស្សកាលលេងនៅក្លិបចាស់ RB Leipzig រដូកាល ២០១៩-២០២០ផងដែរ។

គួររម្លឹកដែរថា អំឡុងលេងនៅអាល្លឺម៉ង់រដូវកាលនោះ Werner រកបាន ៣៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បាន ១៣លើក មុនផ្លាស់មកទឹកដីអង់គ្លេសក្នុង ឆ្នាំ២០២០៕

Werner និងលោក Julian Nagelsmann
Werner និងលោក Julian Nagelsmann
Werner
Werner

ប្រភពbesoccer

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T