ច្រើនគួរសម! ថ្លៃចំណាយព្យាបាលជំងឺកូវីដ១៩ របស់ Nawat រហូតដល់ខ្ទង់ម៉ឺនដុល្លា​រ

//s9.kh1.co/92/92603acb759d6ae6416122081bbf727af4a9ccbf.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិននឹកស្មានថា ចូលសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យមួយកន្លែងរយៈពេលប្រហែល ២២ ថ្ងៃ ថ្លៃចំណាយព្យាបាលរបស់ពិធីករដ៏ល្បីឈ្មោះ លោក​ Nawat កើនដល់ខ្ទង់ ១៥ ម៉ឺនដុល្លា

ថៃ៖ អាចនិយាយបានថា វានៅតែជាប្រធានបទដ៏ក្តៅគគុក ខណៈពេលមនុស្សជាច្រើននៅតែបន្តតាមដាន ទៅលើពិធីករដ៏ល្បីឈ្មោះ លោក Nawat ដែលកំពុងសម្រាកព្យបាលជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យមួយកន្លែង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែក្រោយមក ស្រាប់តែមានរឿងរ៉ាវ ដែលបានលើកឡើាងថា លោកត្រូវបានបណ្តេញចេញពីមន្ទីរពេទ្យ ហើយខាងមន្ទីរពេទ្យ បានស្នើសុំឲ្យលោកចេញពីមន្ទីរពេទ្យដើម្បីទុកគ្រែឲ្យអ្នកជំងឺផ្សេងទៀត ព្រោះ តារាប្រុសរូបនេះបាននៅទីនោះជាច្រើនថ្ងៃទៅហើយ ។ ម៉្យាងវិញទៀត គ្រូពេទ្យក៏បានឯកភាពថា ស្ថានភាពរបស់លោកបានធូរស្បើយរហូតដល់អាចត្រឡប់មកផ្ទះវិញបាន។ 

យ៉ាងណាមិញ ជុំវិញបញ្ហានេះដែរ នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ ដោយយោងតាមកម្មវិធីមួយ បានរាយការណ៍ថា លោក Moddam Kachapha ដែលជាមិត្តរួមអាជីពរបស់ លោក Nawat ស្រាប់តែបានបង្ហើបថា លោក Nawat បានចូលសម្រាកនៅមន្ទីរពេទ្យអស់រយៈពេលច្រើនជាង ២២ ថ្ងៃមកនេះ ថ្លៃចំណាយព្យាបាលជំងឺរបស់លោក គឺមានតម្លៃលើសពី ៥ លានបាត (ប្រហែល ១៥ ម៉ឺនដុល្លា) ហើយមូលហេតុដែលធ្វើឲ្យមានការចំណាយថ្លៃបែបនេះ នោះដោយសារតែ ការស្កេន CT ដែលត្រូវបានធ្វើស្ទើរតែរាល់ថ្ងៃ រួមទាំងមានគ្រូពេទ្យយកចិត្តទុកដាក់បំផុត។

បើទោះបីជាការចំណាយលើការព្យាបាលជំងឺថ្លៃខ្លាំងបន្តិចមែន តែ លោក Nawat មិនចាំបាច់ចេញទៅចំណាយដោយខ្លួនឯងនោះទេ ពីព្រោះតែ តារាប្រុសមានការធានារ៉ាប់រងសុខភាពរួចហើយ ហើយខាងក្រុមហ៊ុនធានារ៉ាប់រងនេះ បានចំណាយទៅលើព្យាបាលទាំងអស់របស់លោក ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Nawat
Nawat
Nawat
Nawat
Nawat
Nawat
Nawat
Nawat
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T