នេះជាចរិតZear Zear(ហ៊ាៗ) ក្លែងក្លាយមួយចំនួន ដែលតែងបន្លំខ្លួនធ្វើជាកូនអ្នកមាន

//s9.kh1.co/ae/ae6c4b291b005abcb117f932c52b77d98e022ef8.jpg
នារី

 ២៦-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អ្នកទាំងអស់គ្នា គួរតែមានការប្រុងប្រយ័ត្ន និងសង្កេតមើលឱ្យបានច្បាស់ ជាពិសេសមនុស្សស្រី ព្រោះសង្គមសព្វថ្ងៃនេះ គឺសម្បូរទៅដោយមនុស្សប្រុស ដែលតែងបន្លំខ្លួនធ្វើជាកូនអ្នកមាន ដើម្បីបោកប្រាស់គេឯងខ្លាំងណាស់។

យល់ដឹង៖ នៅក្នុងសង្គមសព្វថ្ងៃនេះ គឺពោរពេញទៅដោយមនុស្ស ដែលចូលចិត្តបន្លំខ្លួន ធ្វើជាកូនអ្នកមាន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ លើសពីនេះ ការបន្លំខ្លួនរបស់មនុស្សមួយចំនួននោះ វាក៏អាចធ្វើឱ្យមនុស្សជាច្រើន ក្លាយទៅជាជនរងគ្រោះ ដែលត្រូវប្រឈមមុខទៅនឹងគ្រោះថ្នាក់ផ្សេងៗ ដែលនឹកស្មានមិនដល់ទៀតផង ប្រសិនបើមិនមានការប្រុងប្រយ័ត្នខ្ពស់ និងសង្កេតមើល ឱ្យបានច្បាស់លាស់ទេនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជាងនេះទៅទៀត បើមើលតាមភាពជាក់ស្តែង នៅក្នុងសង្គមសព្វថ្ងៃ គឺឃើញថាមនុស្សប្រុសមួយចំនួន បានបន្លំខ្លួនធ្វើជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដើម្បីបោកប្រាស់ចិត្ត របស់មនុស្សស្រីជាច្រើន ជាងនេះទៅទៀត ពួកគេអាចបោកប្រាស់ទ្រព្យសម្បត្តិផ្សេងៗទៀត របស់មនុស្សស្រីទៀតផង។ ដូច្នេះហើយ បានជាអ្នកទាំងអស់គ្នា ជាពិសេសចំពោះមនុស្សស្រី គឺត្រូវតែមានការប្រុងប្រយ័ត្ន និងសង្កេតឱ្យបានច្បាស់ ជៀសវាងកើតមានបញ្ហា ដែលនឹកស្មានមិនដល់ ហើយវាក៏អាចធ្វើឱ្យអ្នកទាំងអស់គ្នា មានការស្តាយក្រោយអស់មួយជីវិត ទៀតផង។

រូបតំណាង
រូបតំណាង

ចរិតរបស់មនុស្សប្រុស ដែលតាំងខ្លួនធ្វើជាZear Zear(ហ៊ាៗ) ដែលបន្លំខ្លួន ធ្វើជាកូនអ្នកមានទ្រព្យសម្បត្តិនោះ ភាគច្រើន គឺតែងតែជាមនុស្សប្រុស ដែលចូលចិត្តអួតសម្ភារៈនិយម និងបើកបង្ហាញឱ្យស្រីៗ បានឃើញថាខ្លួនពួកគេ ជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ លើសពីនេះ មនុស្សប្រុសដែលតែងបន្លំខ្លួន ធ្វើជាកូនអ្នកមាននោះ អត្តចរិតរបស់ពួកគេក៏មិនល្អដែរ ជាពិសេស ពួកគេមិនដែលឱ្យតម្លៃមនុស្សស្រី ឬមនុស្សជុំវិញខ្លួនពួកគេឡើយ ក៏ព្រោះតែពួកគេជាមនុស្សដែលបោកប្រាស់ ជាមួយនឹងអ្វីដែលជាការពិត។ ណាមួយពួកគេអាចបន្លំខ្លួន ដើម្បីបោកប្រាស់ចិត្ត ក៏ដូចជាទ្រព្យសម្បត្តិ របស់មនុស្សស្រីបានយ៉ាងងាយទៀតផង ប្រសិនបើពួកគេ បានធ្វើឱ្យមនុស្សស្រី មានការទុកចិត្ត និងជឿជាក់លើពួកគេជាខ្លាំងនោះ។

រូបតំណាង
រូបតំណាង

ចំពោះមនុស្សប្រុស ដែលជាកូនអ្នកមានពិតប្រាកដវិញ គឺពួកគេជាមនុស្សប្រុសដែល មិនចេះតែបើកបង្ហាញសម្ភារៈនិយម ឬអួតថាខ្លួនពួកគេ ជាកូនអ្នកមាន ដើម្បីឱ្យមនុស្សស្រីបានឃើញឡើយ។ ម្យ៉ាងវិញ គេមានតែធ្វើខ្លួនជាមនុស្សប្រុសសាមញ្ញ ដើម្បីឱ្យមនុស្សស្រីដែលចូលក្នុងជីវិតពួកគេ មើលឃើញតែលក្ខណៈសម្បត្តិរបស់ពួកគេ មិនមែនជាទ្រព្យសម្បត្តិ ដែលពួកគេមាននោះទេ លើសពីនេះ ពួកគេក៏ជាមនុស្សប្រុស ដែលមានចរិតលក្ខណៈល្អ និងមានការចេះដឹងខុសត្រូវច្រើន ផងដែរ។

រូបតំណាង
រូបតំណាង

ជារួមមក ចំពោះអ្នកទាំងអស់គ្នា ជាពិសេសចំពោះមនុស្សស្រី គួរតែសង្កេតមើលថា មនុស្សប្រុសដែលចូលក្នុងជីវិតអ្នក ពួកគេចូលចិត្តមានការអួតដែរឬក៏អត់ លើសពីនេះ អ្នកអាចមើលទៅលើអត្តចរិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ដែលធ្វើទៅលើមនុស្សជុំវិញខ្លួនបាន ដោយសារតែមនុស្សប្រុស ដែលជាកូនអ្នកមានពិតប្រាកដ ពួកគេប្រាកដរៀនសូត្របានខ្ពង់ខ្ពស់ ក៏ដូចជាទទួលបានការប្រៀនប្រដៅបានយ៉ាងល្អ ម្យ៉ាងវិញ បើទោះបីជាពួកគេ មិនសូវមានសីលធម៌ក្នុងខ្លួនក៏ដោយ យ៉ាងហោចណាស់ក៏ពួកគេ ដឹងពីរបៀបរស់នៅក្នុងសង្គម និងការឱ្យតម្លៃ ទៅលើមនុស្សជុំវិញខ្លួន ផងដែរ៕

ប្រភពmoneymozart

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T