ស្នេហាក្មេងៗល្មមៗមិនបានប្រហែលទេ! បើ Jennifer Lopez និងអតីតស្វាមីតាំងពីត្រូវគ្នាផ្អែមចាក់ទឹកមិនលេចបែបនេះ

//s9.kh1.co/d1/d1a8b83fea8468b55c6680ea3101882f1bbfc7b3.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រោយត្រលប់រកគ្នាវិញ Jennifer Lopez និងអតីតស្វាមីបែរមកស្រលាញ់គ្នាចាក់ទឹកមិនលិចបែបនេះ។

បរទេស៖ កាលពីថ្ងៃទី ២៤ ខែកក្កដា Jennifer Lopez និង Ben Affleck ដែលជាអតីតស្វាមី កំពុងសម្រាកវិស្សមកាលនៅ Saint Tropez ប្រទេសបារាំងដើម្បីអបអរខួបកំណើតលើកទី ៥២ របស់ Jennifer ។ ដោយ គូស្នេហ៍តារាមួយគូនេះត្រូវបានគេមើលឃើញថាកំពុងសំរាកលំហែកាយនៅលើទូកកម្សាន្តលំដាប់ផ្កាយ ៥ យ៉ាងរ៉ូម៉ែនទិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពី ១៧ ឆ្នាំBen និង J.Loបានជួបជុំគ្នាវិញ គេសង្គេតឃើញ ពួកគេស្រឡាញ់គ្នាដូចងប់ងល់ខ្លាំងជាងពេលមុនទៅទៀត បើទោះបីពួកគេទាំងពីរមានវ័យជ្រេ និងមានកូនរៀងៗខ្លួនហើយក្តី។

ជាមួយគ្នានេះដែរ​ ក្នុងថ្ងៃខួបកំណើតរបស់តារាចម្រៀងស្រីរូបនេះ កាលពីថ្ងៃសៅរ៍ Jennifer Lopez បានប្រកាសជាផ្លូវការថានាងស្រលាញ់ Ben Affleck ដល់អ្នកគាំទ្ររាប់លាននាក់នៅលើ Instagram ជាមួយនឹងរូបថតនៃការថើបយ៉ាងផ្អែមល្ហែមនៅលើទូក ទន្ទឹមនឹងនេះ នាងនិង Affleck ក៏ទទួលបានពរជ័យរាប់មិនអស់ពីមិត្តភក្តិនិងអ្នកគាំទ្រជាច្រើនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck

ប្រភព៖ ngoisao

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T