លោក Koeman លើកសរសើរកីឡាករចំណូលថ្មី ម្នាក់នេះថាជាតួសំខាន់របស់ Barca

//s9.kh1.co/f1/f18b8e9544fb90cf6a402ffa934d32d517af9a07.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកគ្រូ Koeman ថា Depay ជាកីឡាករសំខាន់របស់ Barca

អេស្ប៉ាញ៖ លោកគ្រូបង្វឹក Ronald Koeman នៃក្លិបអ្នកមានបុណ្យ Barcelona បានបង្ហើបឲ្យដឹងថាខ្សែប្រយុទ្ធ Memphis Depay គឺជាតួសំខាន់របស់ Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ Barcelona បានយកឈ្នះ Girona ក្នុងលទ្ធផល ៣ ទល់នឹង ១ ដែលជាការប្រកួតបែបមិត្តភាពមុនបើករដូវកាល ហើយ Depay ដែលជាកីឡាករចំណូលថ្មីរបស់ក្លិបបានបង្ហាញខ្លួនលើកដំបូងបង្អស់ក្នុងការប្រកួតនេះដោយរកបាន១គ្រាប់ទៀតផង។

ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay
ខ្សែប្រយុទ្ធ Memphis Depay

Memphis Depay ជាគោលដៅចំបងគេរបស់លោកគ្រូ Koeman តាំងពីត្រូវតែងតាំងជាគ្រូបង្វឹករបស់ក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះមកម៉្លេះហើយ Barcelona ចង់ទិញយកគេពី Lyon តាំងពីរដូវកាលមុនតែដោយសារស្ថានភាពហិរញ្ញវត្ថុមិនអំណោយផលទើបក្លិបរង់ចាំនាំយកគេដោយគ្មានតម្លៃខ្លួននៅឆ្នាំនេះវិញ។

លោកគ្រូបង្វឹក Ronald Koeman និងខ្សែប្រយុទ្ធ Memphis Depay 
លោកគ្រូបង្វឹក Ronald Koeman និងខ្សែប្រយុទ្ធ Memphis Depay 

Depay ធ្លាប់លេងក្រោមការដឹកនាំរបស់ Koeman កាលលោកគ្រូនៅជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិហូឡង់ដូច្នេះហើយទើបអ្នកទាំងពីរមានទំនាក់ទំនងល្អនឹងគ្នាដោយលោកគ្រូ Koeman បានលើកសរសើរគេថា៖

ខ្ញុំគិតថាគេលេងបានល្អណាស់។ គេជាកីឡាករដែលមានគុណភាព ដែលគេបានបង្ហាញវាច្បាស់ហើយ។ គេពិតជាកីឡាករសំខាន់របស់ពួកយើង ព្រោះពួកយើងចង់ប្រកួតប្រជែងដើម្បីឡើងដល់លំដាប់កំពូល។

លោកគ្រូបង្វឹក Ronald Koeman 
លោកគ្រូបង្វឹក Ronald Koeman
លោកគ្រូបង្វឹក Ronald Koeman

ប្រភពmarca

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T