ទម្លាប់អាក្រក់ដែលតារានិករនីមួយៗ គួរតែបញ្ឈប់ឲ្យបានមុនបញ្ចប់ឆ្នាំ ២០២១!

//s9.kh1.co/59/59e9d4a283a5880e7662ffad67159b8e9c8bc33e.jpeg
យុវវ័យ

 ២៦-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

គួរតែបញ្ឈប់ទម្លាប់ទាំងនេះទៅ ប្រសិនបើអ្នកចង់ឲ្យជីវិតកាន់តែប្រសើរ!

យល់ដឹង៖ អ្វីៗដែលអ្នកធ្វើ វាពិតជាមានហេតុផល ហើយហេតុផលទាំងនោះតែងតែមានល្អ និងអាក្រក់។ ពេលខ្លះវាក្លាយទៅជាទម្លាប់អាក្រក់ពីមួយឆ្នាំ ទៅមួយឆ្នាំដោយមិនព្រមកែវាចេញសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញអ្នកអំពី ទម្លាប់អាក្រក់ដែលតារានិករនីមួយៗ គួរតែបញ្ឈប់ឲ្យបានមុនពេលបញ្ចប់នៃឆ្នាំ ២០២១ នេះ ៖

♈️ Aries (Mar 21 – Apr 19)

ទម្លាប់ដែលអ្នកត្រូវបញ្ឈប់ ឲ្យបានមុនចុងឆ្នាំនេះគឺ ឈប់ពិនិត្យមើលទូរស័ព្ទរបស់អ្នកភ្លាមៗ នៅរាល់ពេលដែលអ្នកភ្ញាក់ពីគេងនៅពេលព្រឹក ហើយនៅចុចរហូត ដោយមិនបានធ្វើអ្វីឲ្យមានប្រយោជន៍សោះ។

♉️ Taurus (Apr 20 – May 20)

ទម្លាប់ដែលអ្នកត្រូវបញ្ឈប់ ឲ្យបានមុនចុងឆ្នាំនេះគឺ ការគិតច្រើន និងពិចារណាច្រើន គ្រប់ស្ថានការណ៍ណាមួយ ទោះបីជាអ្វីដែលអ្នកមិនត្រូវគិតក៏ដោយ រហូតដល់អ្នកធ្វើឱ្យខ្លួនឯងតានតឹងមិនចេះចប់។

♊️ Gemini (May 21 – Jun 20)

ទម្លាប់ដែលអ្នកត្រូវបញ្ឈប់ ឲ្យបានមុនចុងឆ្នាំនេះគឺ តែងពន្យារពេល ឬគេចវែស នៅពេលនិយាយអំពីការបំពេញការងារ ឬឆ្លើយអ៊ីមែលណាមួយ ដែលទាក់ទងនឹងការងារ។ 

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

ទម្លាប់ដែលអ្នកត្រូវបញ្ឈប់ ឲ្យបានមុនចុងឆ្នាំនេះគឺ អ្នកគួរតែឈប់ធ្វើការអភ័យទោស ដល់មនុស្សដែលធ្វើបាបអ្នកម្តងហើយម្តងទៀតទៅ។ អ្នកល្អពេកហើយក្នុងការឲ្យគេមកធ្វើបាប រួចក៏ទៅវិញយ៉ាងងាយស្រួលពេក។

♌️ Leo (Jul 23 – Aug 22)

ទម្លាប់ដែលអ្នកត្រូវបញ្ឈប់ ឲ្យបានមុនចុងឆ្នាំនេះគឺ បញ្ឈប់ការធ្វើការងារអ្វីមួយ ដោយលាយបញ្ចូលគ្នាច្រើន ជំនួសឱ្យការផ្តោតលើរឿងតែមួយគត់ ក្នុងពេលតែមួយ និងដាក់ចិត្តខិតខំប្រឹងប្រែង ឲ្យបានពេញលេញរបស់អ្នក។

♍️ Virgo (Aug 23 – Sep 22)

ទម្លាប់ដែលអ្នកត្រូវបញ្ឈប់ ឲ្យបានមុនចុងឆ្នាំនេះគឺ ព្យាយាមកាត់បន្ថយ ការផឹកកាហ្វេ ដែលធ្វើឱ្យស្វាងគ្មានភាពងងុយ ជំនួសឱ្យការគេងលក់ស្រួលនៅពេលយប់ម្ដងៗ។ វាពិតជាប៉ះពាល់ខ្លាំង។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ទម្លាប់ដែលអ្នកត្រូវបញ្ឈប់ ឲ្យបានមុនចុងឆ្នាំនេះគឺ រៀបចំកាលវិភាគដោយខ្លួនឯង ពីព្រោះអ្នកព្យាយាមធ្វើឱ្យមនុស្សគ្រប់គ្នារីករាយ ក្នុងពេលតែមួយ ដែលខិតខំរៀបចំពេក ដោយមិនបានគិតពីខ្លួនឯង។

♏️ Scorpio (Oct 23 – Nov 21)

ទម្លាប់ដែលអ្នកត្រូវបញ្ឈប់ ឲ្យបានមុនចុងឆ្នាំនេះគឺ ពេលណាដែលពិបាកចិត្តតែងតែផឹក (ឬជក់បារី) រាល់ពេលដែលអ្នកតូចចិត្តនឹងអ្វីដែលកំពុងកើតឡើងក្នុងជីវិត ហើយមិនដឹងថាត្រូវធ្វើអ្វីឲ្យបានល្អប្រសើរ។

♐️ Sagittarius (Nov 22 – Dec 21)

ទម្លាប់ដែលអ្នកត្រូវបញ្ឈប់ ឲ្យបានមុនចុងឆ្នាំនេះគឺ ផ្តល់អាទិភាពដល់កេរ្តិ៍ឈ្មោះ អាជីព និងទ្រព្យសម្បត្តិរបស់អ្នក លើសុខភាពផ្លូវចិត្តរបស់អ្នកពេក ធ្វើឲ្យអ្នកគិតច្រើនអំពីវា ហើយវាអាចក្លាយទៅជាបញ្ហាសុខភាពធ្ងន់ធ្ងរនៅថ្ងៃណាមួយ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

ទម្លាប់ដែលអ្នកត្រូវបញ្ឈប់ ឲ្យបានមុនចុងឆ្នាំនេះគឺ ចំណាយពេលភាគច្រើនរបស់អ្នក សម្លឹងមើលអេក្រង់ស្រ្គីន បើមិនទូរស័ព្ទ ក៏ទូរទស្សន៍ដែរ ហើយមិនដែលដើរខាងក្រៅឡើយ។ វាមិនល្អដល់សុខភាពទេ បើនៅតែធ្វើដូចនេះ។

♒️ Aquarius (Jan 20 – Feb 18)

ទម្លាប់ដែលអ្នកត្រូវបញ្ឈប់ ឲ្យបានមុនចុងឆ្នាំនេះគឺ ការបដិសេធមិនទទួល ការឈប់សម្រាកពិតប្រាកដ ហើយគ្រាន់តែផ្តល់ឱ្យខ្លួនអ្នក នូវពេលវេលាសម្រាកពីរបីដងក្នុងមួយថ្ងៃ ដោយសារតែអ្នកខិតខំប្រឹងប្រែងធ្វើការពេក ដោយមិនគិតពីខ្លួនឯង។

♓️ Pisces (Feb 19 – Mar 20)

ទម្លាប់ដែលអ្នកត្រូវបញ្ឈប់ ឲ្យបានមុនចុងឆ្នាំនេះគឺ ភាពអៀនខ្មាស់ នូវរាល់ការបង្ហាញពីព័ត៌មានលម្អិត ពីជីវិតឯកជនរបស់អ្នកតាមអ៊ីនធឺណិត ឬទៅនរណាម្នាក់ ដោយអ្នកខ្វះភាពជឿជាក់លើខ្លួនឯង និងគិតថាខ្លួនឯងមិនល្អដូចគេ។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T