អនុស្សាវរីយ៍ចាស់ៗកាលពីកុមារភាពទាំងនេះ មានអត្ថន័យបំផុតសម្រាប់ជីវិត Rosé!

//s9.kh1.co/cd/cd1ce2c4c9aa5c8d4983569d56438e40b27650ba.jpg
យុវវ័យ

 ២៦-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រំលឹកដល់អនុស្សាវរីយ៍ចាស់ៗ កាលពីកុមារភាព ទាំង ៣ យ៉ាងនេះ គឺសុទ្ធតែមានបង្កប់នូវអន្ថន័យសំខាន់ និងមានន័យបំផុតក្នុងជីវិតរបស់ Rosé សមាជិកក្រុម BLACKPINK!

កូរ៉េខាងត្បូង ៖ នៅក្នុងវីដេអូមួយលើគណនី Channel YouTube ផ្ទាល់ខ្លួនរបស់ស្រីស្អាតសម្លេងស្រទន់ Rosé សមាជិកក្រុម BLACKPINK បានរៀបរាប់រំលឹកដល់អនុស្សាវរីយ៍ចាស់ៗ កាលពីកុមារភាពរបស់ខ្លួនជាមួយនឹង បទសម្ភាសន៍ខ្លីៗ ស្ដីពីចំណាប់អារម្មណ៍ចំពោះ​ក្ដីស្រមៃកាលពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rosé ក្នុងបទសម្ភាសន៍
Rosé ក្នុងបទសម្ភាសន៍

ជាក់ស្ដែង ជាមួយនឹងបទសម្ភាសន៍នេះដែរ Rosé បានបង្ហាញពីកម្រងរូបភាពអនុស្សាវរីយ៍ចាស់ៗ កាលពីកុមារភាពរបស់ខ្លួន ដែលមានបង្កប់នូវអត្ថន័យសំខាន់បំផុតសម្រាប់ជីវិតរបស់នាង រួមមាន៖​

១. រឿងរ៉ាវពីក្រោយឈ្មោះរបស់ Rosé

ទាក់ទងនឹងឈ្មោះ​ តារាស្រីរូបនេះបាន​និយាយ​ថា ម៉ាក់ប៉ារបស់នាងបាន​ទិញសៀវភៅឈ្មោះមួយក្បាល តាំងពីនាងមិនទាន់កើត ដោយលោកប៉ារបស់នាង ​ចាប់អារម្មណ៍នឹង​ឈ្មោះ «Roseane» ហើយក៏កត់ចំណាំឈ្មោះនេះទុកទៅ។

ខ្ញុំកើតនៅ New Zealand ដូច្នេះ​ខ្ញុំត្រូវមាន ឈ្មោះ​ជាភាសា អង់គ្លេស។ កាលនោះប៉ាម៉ាក់របស់ខ្ញុំបានទិញសៀវភៅឈ្មោះមួយក្បាល។ ខ្ញុំគិតថា មក​ពីប៉ាម៉ាក់ពិនិត្យមើលឈ្មោះទាំងអស់នោះ ហើយក៏បានចាប់អារម្មណ៍ឈ្មោះ Roseanne ជាងគេ។ ខ្ញុំគិតថាប៉ា គាត់បាន​រកឃើញឈ្មោះ​ដែលសមជាងគេ ដូចនេះគាត់ក៏សម្រេច​យកឈ្មោះហ្នឹង។ ខ្ញុំចង់សួរ​គាត់បញ្ជាក់ម្ដងទៀត ប៉ុន្តែតាមអ្វី​ដែល​ខ្ញុំចាំ ទាំងនេះជាដំណើរដើមទងដែលពួកគាត់ដាក់ឈ្មោះ​នេះ​ឲ្យខ្ញុំ។

Rosé 
Rosé 
Rosé 

២. ផ្ទះកាល​ពីតូចរបស់ Rosé

Rosé នៅតែចងចាំគ្មានថ្ងៃភ្លេចចំពោះផ្ទះដែលនាង និងគ្រួសាររស់នៅកាលពីក្មេង ថ្វីត្បិតតែវាមិនធំប៉ុន្មាន មានជណ្ដើរតូចចង្អៀត ប៉ុន្តែវាបានបង្កប់នូវសុភមង្គលដល់សមាជិកគ្រួសារមិនអាចកាត់ថ្លៃបាន។

ខ្ញុំមានអនុស្សាវរីយ៍ជាច្រើនជាមួយផ្ទះដំបូងដែលខ្ញុំបានរស់នៅ ហើយក៏ចាំគ្មានថ្ងៃភ្លេចដែរ។ ពួកយើងត្រូវឡើងជណ្ដើរតូចចង្អៀត ដើម្បីទៅដល់ទ្វារខាងមុខ។ ខ្ញុំចាំបានថាវាជាផ្ទះស្អាត និងកក់ក្ដៅ ហើយក៏សាកសមឥតខ្ចោះសម្រាប់យើងបួនរស់នៅនាក់។

Rosé 
Rosé 
Rosé 

៣. ក្ដីស្រលាញ់ចំពោះតន្ត្រី ដែល Rosé មាន​តាំងពីនៅតូច

ចំពោះអនុស្សាវរីយ៍ដែល​ Rosé ចាំ​ជាងគេ​ពេលនោះ គឺ​ជាទំហំនៃសេចក្ដីស្រលាញ់ចំពោះតន្ត្រី ដែលនាងបានចាប់ចិត្តស្នេហាលើវាតាំងពីកុមារភាពមកម៉្លេះ។

ពេលនោះ ខ្ញុំចូលចិត្តគេងណាស់។ រាល់ដងដែលត្រឡប់មកពីរៀនពេលណា ខ្ញុំបានគេងពី ២ទៅ ៣ម៉ោងឯណោះ ហើយពេលងើបពីគេងវិញពេលណា ខ្ញុំតែង​តែទៅលេងព្យ៉ាណូជានិច្ច។ ខ្ញុំចូលចិត្តលេងណាស់។ ខ្ញុំគិតថា ពេល​នោះហើយដែលខ្ញុំចាប់ផ្ដើមកើតចិត្តស្រលាញ់ចំពោះតន្ត្រី។

Rosé 
Rosé 
Rosé 

ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

Rosé ក្នុងបទសម្ភាសន៍

ប្រភព៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T