ថាអីចេះខុស! សង្ហាថ្នាក់ហ្នឹង សឹកមិនបានប៉ុន្មាន អន្ទិតរូបនេះ ទទួលការងារ ក្នុងកុនខ្មែរភ្លែត

//s9.kh1.co/af/af149d19580cbfa4c794f78613640f9e493dee50.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ថាចេះខុស គ្រាន់ឃើញរូបរាងក៏ដឹងបាត់ទៅហើយ សង្ហាដល់ថ្នាក់ហ្នឹង សឹកមិនទាន់បានប៉ុន្មានផង អន្ទិតរូបនេះ ទទួលការងារក្នុងកុនភ្លាម

សៀមរាប ៖ ពិតណាស់ ព្រះសង្ឃខ្មែរមួយអង្គ ល្បីឈ្មោះមិនធម្មតាទេ ក្រោយពេល បញ្ចេញសាច់ដុំធំៗ ធ្វើឲ្យមហាជន ភាគច្រើន ស្ទើរមិនជឿថា ជាព្រះសង្ឃខ្មែរ ហើយក៏មិនមែនជា ព្រះសង្ឃពិតប្រាកដនោះ ធ្លាប់បានធ្វើឲ្យ មហាជនខ្មែរជាច្រើន ផ្ទុះការភ្ញាក់ផ្អើល ក្រោយប្រកាសលាចាកសិក្ខាបទ ចំថ្ងៃកំណើតរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត គ្រាន់តែ ក្រឡេកទៅមើលរូបសម្បត្តិរបស់រូបលោក មានទាំងសាច់ដុំធំៗ មាឌមាំមួន ហើយទឹកមុខប្រិមប្រិយ ដូច្នេះទៀតនោះ បងប្អូនខ្មែរមិនតិចនាក់ទេ បានដាក់ការរំពឹងយ៉ាងខ្ពស់ថា មិនយូរទេ អន្ទិតរូបនេះ នឹងត្រូវបានអ្នកដឹកនាំរឿងណាម្នាក់ ហៅទៅថតជាក់ជាមិនខាន។

ថាអីមិនចេះខុស ទើបតែសឹកមិនទាន់បានប៉ុន្មានផង តែពេលនេះ ការគិតរំពឹងរបស់បណ្តាអ្នកគាំទ្រ កំពុងក្លាយជាការពិត ដោយថ្មីៗ អន្ទិតរូបនេះ បានបង្ហើបឲ្យអ្នកគាំទ្របានដឹង ក្នុងគណនីផ្ទាល់ខ្លួន Ley Thaichan ដែលប្រាប់ឲ្យដឹង យ៉ាងដូច្នេះថា ៖

ចំណេះដឹង គុណធម៏ ការងារ សុខភាព ទាំងអស់នេះគឺជាលម្អនៃភាពស្រល់សង្ហារបស់មនុស្សប្រុស។ ជួបគ្នាឆាប់ៗក្នុងរឿង (កែវភ្នែកម៉ែ)នៅ បុរី ភូមិបាគង ខេត្តសៀមរាប៕

Ley Thaichan

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T