ទីបំផុត! តួលេខ​ឆ្លងកូវីដ១៩ នៅប្រទេសក្នុងតំបន់អាស៊ានមួយនេះ កើនឡើងលើស ១លាននាក់ហើយ

//s9.kh1.co/8d/8da36b24b6096dbfa3d7b2432a12b11f89dcd43a.jpg
សង្គម

 ២៦-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

អ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសម៉ាឡេស៊ី ​បានកើនឡើងសរុបដល់​ ១,០១៣,៤៣៨នាក់

គូឡាឡាំពួរ៖ ករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសម៉ាឡេស៊ី ​បានកើនឡើងសរុបដល់​ ១,០១៣,៤៣៨នាក់ កាលពីថ្ងៃអាទិត្យ ២៥ កក្កដា បន្ទាប់ពីក្រសួងសុខាភិបាលប្រទេសនេះ បានរាយការណ៍នូវករណីឆ្លងថ្មីចំនួន ១៧,០៤៥នាក់។ នេះបើតាមប្រភពព័ត៌មាន CNA។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាជ្ញាធរសុខាភិបាល ​ជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវត្តមានវីរុសបំប្លែងខ្លួនថ្មី
អាជ្ញាធរសុខាភិបាល ​ជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវត្តមានវីរុសបំប្លែងខ្លួនថ្មី

ក្រសួងសុខាភិបាលឡេស៊ី កាលពីថ្ងៃអាទិត្យបានប្រកាសថា មានអ្នកស្លាប់ចំនួន ៩២នាក់បន្ថែមទៀត ​ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៧,៩៩៤នាក់ និង​មានករណីជាសះស្បើយចំនួន ៩,៦៨៣នាក់ ខណៈ​ជាសះស្បើយសរុបឡើង​ដល់ ៨៤៤,៥៤១នាក់។

ប្រទេសម៉ាឡេស៊ី ​​មានអ្នកឆ្លងលើស១លាននាក់
ប្រទេសម៉ាឡេស៊ី ​​មានអ្នកឆ្លងលើស១លាននាក់

គួរឱ្យដឹងដែរថា ខណៈរដ្ឋ Kelantan បានរាយការណ៍ពីករណីឆ្លងវីរុសកូវីដបំប្លែងខ្លួនថ្មីដែលតា «Delta variant» ជាលើកដំបូង អាជ្ញាធរសុខាភិបាល ក៏បានជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់។ បន្ថែមពីនេះ មន្ទីរពេទ្យមួយនៅក្នុងរដ្ឋ Penang ក៏ត្រូវបានផ្លាស់ប្តូរទៅជាមន្ទីរពេទ្យសំរាប់ព្យាបាលអ្នកជំងឺកូវីដ១៩ផងដែរ ដើម្បី​ដោះស្រាយនូវកំណើនឡើងនៃករណីឆ្លងជាបន្តបន្ទាប់៕

ប្រជាជនរង់ចាំទទួលការចាក់វ៉ាក់សាំងការពារជំងឺ​COVID-19 នៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំង​ ក្នុងទីក្រុងគូឡាឡាំពួ
ប្រជាជនរង់ចាំទទួលការចាក់វ៉ាក់សាំងការពារជំងឺ​COVID-19 នៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំង​ ក្នុងទីក្រុងគូឡាឡាំពួ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T