ភ្ញាក់ផ្អើល! អាចម៍ផ្កាយធំដ៏ចម្លែកមួយ ធ្លាក់នៅក្នុងប្រទេសន័រវែស នាំឲ្យវេលាម៉ោង១យប់ ភ្លឺដូចថ្ងៃ

//s9.kh1.co/70/70b5f4debbaa254d68ad1160b871edb97966bddb.jpg
បច្ចេកវិទ្យា

 ២៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាចម៍ផ្កាយធ្លាក់នៅលើប្រទេសន័រវែសមិនមែនជារឿងចម្លែកទេ ហើយបណ្ដាញកាមេរ៉ាជាច្រើន បន្តតាមដាននៅលើផ្ទៃមេឃ។

បរទេស៖ អាចម៍ផ្កាយដែលមានទំហំធំខុសធម្មតាបានបំភ្លឺផ្ទៃមេឃ នៅខាងលើភាគខាងត្បូងនៃអនុតំបន់ Scandinavia កាលពីថ្ងៃអាទិត្យ មុនពេលលឺសូរសន្ធឹក នៅជិតរដ្ឋធានី Oslo នៃប្រទេសន័រវែស។ អាចម៍ផ្កាយបានបំភ្លឺផ្ទៃមេឃរយៈពេលខ្លី ដូចជាពេលថ្ងៃត្រង់ ពោលគឺបន្ទាប់ពីម៉ោង១រំលងអធ្រាត្រ។ មួយនាទីក្រោយ សំឡេងលាន់យ៉ាងខ្លាំងត្រូវបានគេលឺ នៅលើតំបន់ធំមួយ ពីកន្លែងដែលអាចម៍ផ្កាយត្រូវបានគេមើលឃើញ តម្រង់ឆ្ពោះទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា មិនមានរបាយការណ៍ស្ដីពីការខូចខាតនៅឡើយទេ។ អាចម៍ផ្កាយធ្លាក់នៅលើប្រទេសន័រវែសមិនមែនជារឿងចម្លែកទេ ហើយបណ្ដាញកាមេរ៉ាជាច្រើន បន្តតាមដាននៅលើផ្ទៃមេឃ។ ការវិភាគបឋមនៃវីដេអូពីកាមេរ៉ាបានបង្ហាញថា អាចម៍ផ្កាយមួយនេះបានធ្លាក់ក្នុងក្រុង Lier ប្រហែល២៤គីឡូម៉ែត្រ ខាងលិចនៃរដ្ឋធានី Oslo។ ឥឡូវនេះ ការស្វែងរកបំណែកនៃអាចម៍ផ្កាយនេះនៅលើដី បានចាប់ផ្ដើម។

ការវិភាគបឋមក៏បានបង្ហាញថា វាបានធ្លាក់ចូលបរិយាកាសផែនដីក្នុងល្បឿនប្រហែល១៥គីឡូម៉ែត្រក្នុងមួយវិនាទី និងបានបញ្ចេញពន្លឺចន្លោះពី៣៥និង២៥គីឡូម៉ែត្រ ពីលើដី។ ការវិភាគក៏បានបង្ហាញផងដែរថា អាចម៍ផ្កាយនេះមិនធម្មតានោះទេ ដោយសារតែគន្លងរបស់វាត្រូវបានជាប់ នៅផ្នែកខាងក្នុងបំផុតនៃប្រព័ន្ធព្រះអាទិត្យ មិនមែនមានប្រភពចេញពីតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ នៅចន្លោះភពអង្គារនិងព្រហស្បតិ៍នោះទេ៕

https://s9.kh1.co/__image/w=650,h=365,q=100/54/5469fee1cec53c4c2c90b5d4e5d680a1fd92ed2b.jpg
https://s9.kh1.co/__image/w=650,h=365,q=100/e8/e8728f5097e24d60ea6c530dfaf60f9403163ecf.jpg
វីដេអូ

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T