ដូចមែនឬអត់? ល្បីថាតារា TikTok ម្នាក់នេះ មុខមាត់ស្រដៀង Jimin ស្មានតែបងប្អូនភ្លោះ!

//s9.kh1.co/c6/c6fce800a6b891116083d7442d07ee4949d8d2ed.jpg
យុវវ័យ

 ២៧-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ផ្ទុះបណ្ដាញសង្គមទៀតហើយ ក្រោយឃើញតារា TikTok ម្នាក់នេះមានមុខមាត់ស្រដៀង Jimin សមាជិកក្រុម BTS ថែមទាំងមានអ្នកខ្លះទៀត ស្ទើរតែចាប់ច្រឡំស្មានតែបងប្អូនភ្លោះ!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ហ្វេនៗអ្នកលេងបណ្ដាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះតារា TikTok ជនជាតិហ្វីលីពីនម្នាក់ ដែលមានមុខមាត់ស្រដៀងគ្នាទៅនឹងតារា Kpop ប្រុស Jimin សមាជិកក្រុម BTS ដោយមានការលើកឡើងថា មើលមួយភ្លែតស្មានតែជាបងប្អូនភ្លោះនឹងគ្នាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង តារា TikTok សញ្ជាតិ ហ្វីលីពីនដែលមានមុខមាត់ស្រដៀងនឹង Jimin នោះមានឈ្មោះថា Ian Noel De Leon ហើយបច្ចុប្បន្នសន្ទុះនៃការកើនឡើងចំនួនអ្នកតាមដានក្នុងគណនី TikTok របស់ខ្លួនជិត ១លាននាក់ (896.8K Followers) បន្ទាប់ពីបង្ហោះវីដេអូបង្ហាញពីមុខមាត់ ដែលមើលទៅស្រដៀងនឹង Jimin

ជាមួយគ្នានេះដែរ អ្នកលេងបណ្ដាញសង្គម ជាពិសេសហ្វេនៗរបស់ Jimin ផ្ទាល់តែម្ដង កំពុងជជែកគ្នាជាមួយអំពីទម្រង់មុខមាត់របស់តារា TikTok រូបនេះ ដែលមើលទៅពិតជាស្រដៀងគ្នានឹងមុខមាត់របស់ Idol របស់ពួកគេ។ ហើយក៏មានមហាជនជាច្រើន បាននាំគ្នាលើកសរសើរថា Ian Noel De Leon ពេលមើលយូរៗទៅ សង្ហាដូច Jimin សមាជិកក្រុម BTS ស្ទើតែចាប់ច្រឡំ អ្នកមិនដឹង អាចស្មានថាជាបងប្អូនភ្លោះក៏ថាបាន៕

តើប្រិយមិត្តយល់យ៉ាងដែរ?

ជ្រាបច្បាស់ សូមទស្សនារូបភាព ខាងក្រោម ៖

Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Ian Noel De Leon
Ian Noel De Leon
Ian Noel De Leon
Ian Noel De Leon
Ian Noel De Leon
Ian Noel De Leon
Ian Noel De Leon
Ian Noel De Leon
Ian Noel De Leon
Ian Noel De Leon
គណនី TikTok របស់ Ian Noel De Leon

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T