ប្រសប់ណាស់! បុរសម្នាក់ គូរគំនូរបានយ៉ាងល្អឥតខ្ចោះ នៅលើក្រចកដៃសប្បនិម្មិត (មានវីដេអូ)

//s9.kh1.co/13/13f4387806f516ca9e597e2ea404ffb2a1988685.jpg
សង្គម

 ២៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់ មកពីប្រទេសវៀតណាម មានជំនាញយ៉ាងប្រសប់ ក្នុងការគូររូបគំនូរផ្សេងៗ ទៅលើក្រចកដៃសប្បនិម្មិត មិនថាប្រវែងវែង ឬខ្លីឡើយ។

វៀតណាម៖ បុរសម្នាក់ មកពីប្រទេសវៀតណាម មានជំនាញយ៉ាងប្រសប់ ក្នុងការគូររូបគំនូរផ្សេងៗ ទៅលើក្រចកដៃសប្បនិម្មិត មិនថាប្រវែងវែង ឬខ្លីឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Le Dai Phat អាយុ២៨ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកជំនាញខាងធ្វើក្រចកដៃម្នាក់ ដែលមានទេពកោសល្យខ្ពស់អស់រយៈពេល ៤ ឆ្នាំមកហើយ ក្នុងទីក្រុង Ho Chi Minh ហើយថែមទាំងបើកសាលាបង្ហាត់បង្រៀនធ្វើក្រចកផងដែរ។ គាត់អាចគូររូបចម្លាក់នានា រូបសាសនា វប្បធម៌ និងទេសភាពជាដើម ដែលមើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ហើយនេះជាគំនិតថ្មីមួយ ដែលគាត់បាននឹកឃើញ ខណៈពេលដែលគាត់ត្រូវនៅតែផ្ទះ ដោយសារជំងឺកូវីដ-១៩រាតត្បាត។

ទន្ទឹមនឹងនេះដែរ គាត់តែងតែចាត់ទុកខ្លួនគាត់ផ្ទាល់ជាអ្នកនិទានរឿងព្រេង តាមរយៈការគូរគំនូរលើក្រចកសប្បនិម្មិតផ្ទាល់តែម្ដង។ ហើយការគូរនេះគឺមិនមែនងាយស្រួលឡើយ ដោយគម្រោងខ្លះ ចំណាយពេលចន្លោះពី១ទៅ២សប្ដាហ៍ និងគម្រោងខ្លះទៀត ចំណាយពេលរហូតដល់ទៅ២ខែឯណោះ។

លោក Le Dai Phat បាននិយាយរៀបរាប់ដែរថា៖

ដំបូងឡើយ ខ្ញុំប្រឈមមុខនឹងការលំបាកយ៉ាងច្រើន ដោយសារតែការងារនេះជាការងាររបស់មនុស្សស្រី។ ហើយខ្ញុំត្រូវតស៊ូជម្នះសម្ពាធផ្លូវចិត្ត និងការរើសអើងពីមនុស្សជាច្រើនផងដែរ។

លោក Le Dai Phat 

យ៉ាងណាមិញ បច្ចុប្បន្ននេះ គាត់មិនត្រឹមតែជាអ្នកជំនាញខាងក្រចកទេ គាត់ក៏ជាអ្នករួមការងារជាមួយផលិតផលល្បីៗជាច្រើន និងជួយផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Tik Tok ដែលមានអ្នកតាមដានយ៉ាងច្រើនផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Oddityvietreader

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T