មួយ MV នេះកប់ម៉ង បទ GYOPO HAIRSTYLE ​របស់ Peakboy តួសុទ្ធតែជាមិត្ត និងឈុតអស់សំណើច (មានវីដេអូ)

//s9.kh1.co/ac/ac8828b2f59e46288e7a09033b0127c7855ce133.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មកមើល បទចម្រៀងថ្មីរបស់ Peakboy គឺបទ GYOPO HAIRSTYLE ទាំងពិរោះ ទាំងប្លែក និងមានតួរសម្តែងសុទ្ធតែជាមិត្តភ័ក្តក្រុម Wooga Squad ព្រមទាំងមានឈុតអស់សំណើចជាច្រើនថែមទៀត!

កូរ៉េខាងត្បូង ៖ Peakboy ទើបតែបានចេញផ្សាយវីដេអូចម្រៀង របស់លោកដែលមានចំណងជើងថា «GYOPO HAIRSTYLE» ដែលបង្ហាញពីខ្សែរឿងគួរឱ្យអស់សំណើច ក្នុងបទចម្រៀង និងតួរអង្គសម្តែងសុទ្ធតែជាមិត្តភ័ក្តរបស់ Peakboy ផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Peakboy
Peakboy

ជាក់ស្តែង នៅក្នុងវីដេអូនោះ Peakboy បានកាត់សក់ ដែលបណ្តាលឱ្យលោក មិនអាចបញ្ឃប់ការរាំរបស់ខ្លួនបាន មិនថាពេលណា និងកន្លែងណាក៏ដោយ ហើយសមាជិកក្រុម “Wooga Squad” ធ្វើឱ្យមានភាពភ្ញាក់ផ្អើល ដែលបានលេចមុខនៅក្នុងវីដូនោះផងដែរ។

  ក្រុម Wooga Squad
  ក្រុម Wooga Squad

គួរបញ្ជាក់ផងដែរថា ក្រុម Wooga Squad មានដូចជា Peakboy មានសមាជិក្រុម BTS គឺ V និងតារាសម្តែងលោក Choi Woo Shik  Park Seo Joon និង Park Hyung Sik ជាដើម ក្នុងនោះ បានពន្យល់ម្តងហើយម្តងទៀតថាពាក្យ “Wooga” នៅក្នុង Wooga Squad គឺជាឃ្លាកាត់របស់ភាសាកូរ៉េ ដែលប្រែថា “តើយើងជាគ្រួសារឬ?” ហើយពួកគេប្រាកដជាមានភាពស្និទ្ធស្នាល ដូចក្រុមគ្រួសារ ដែលតែងតែឃើញ ដើរលេងជាមួយគ្នា និងគាំទ្រគម្រោងគ្នាទៅវិញទៅមក។

  ក្រុម Wooga Squad
  ក្រុម Wooga Squad
  ក្រុម Wooga Squad
  ក្រុម Wooga Squad

សមាជិក Wooga Squad ដំបូងដែលបង្ហាញការសម្តែងនៅក្នុងបទចម្រៀងគឺ លោក Choi Woo Shik  ដែលកំពុងព្យាយាមថតរូប Peakboy ប៉ុន្តែ Peakboy មិនអាចឈរនៅស្ងៀមបានយូរ សម្រាប់រូបថតនោះទេ។

Choi Woo Shik
Choi Woo Shik

ទន្ទឹមនឹងនោះ Park Hyung Sik កំពុងតែព្យាយាមបង់វិក័យប័ត្ររបស់លោក នៅភោជនីយដ្ឋានមួយ នៅពេលដែលអ្នករត់តុរបស់លោកគឺជា Peakboy ចាប់ផ្តើមរញ៉េរញ៉ៃ ហើយថែមទាំងបោះចោលវិក័យប័ត្ររបស់លោកចោលរាយប៉ាយថែមទៀត។

Park Hyung Sik 
Park Hyung Sik 

បន្ទាប់មក ឈុតឆាកមួយបង្ហាញថា Peakboy ត្រូវបានសម្ភាស នៅក្នុងកម្មវិធីជជែករាត្រី ដែលចូលរួមសម្តែងគ្មាននរណាក្រៅពី Park Seo Joon ជាអ្នកដឹកនាំរឿងនោះទេ អ្វីៗទាំងអស់នឹងដំណើរការល្អរហូតដល់ ភ្ញៀវចាប់ផ្តើមរាំកំឡុងពេលកម្មវិធីផ្សាយផ្ទាល់។

Park Seo Joon
Park Seo Joon

ចំណែក អ្នកចុងក្រោយនោះគឺ ប្រតិកម្មរបស់ V ចំពោះការរាំរបស់ Peakboy បានធ្វើឱ្យ ARMYs ដែលជាអ្នកគាំទ្រផ្ទុះសំណើចឡើង ហើយពាក្យ “TAES CAMEO” ក៏កំពុងពេញនិយមទូទាំងពិភពលោក នៅលើបណ្តាញសង្គម Twitter ផងដែរ៕

V
V
V
V

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

GYOPO HAIRSTYLE

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T