ភាពស្រស់ស្អាតពិតរបស់មនុស្សស្រី មិនមែនស្ថិតនៅលើសម្រស់ទេ តែស្ថិតទៅលើចំណុចទាំងនេះ

//s9.kh1.co/97/97a4d1c7f0028d7db872514a6f9cf02cd955b436.jpg
នារី

 ២៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រីសម័យនេះ មិនមែនស្ថិតនៅលើរូបសម្រស់នៅពីខាងក្រៅទេ តែវាស្ថិតនៅលើចំណុចទាំងនេះ ដែលមាននៅពីខាងក្នុងចិត្តរបស់មនុស្សស្រី។

យល់ដឹង៖ អត្ថន័យនៃភាពស្រស់ស្អាត ពិតប្រាកដរបស់មនុស្សស្រី មិនមែនស្ថិតនៅលើរូបសម្រស់ ដែលមាននៅពីខាងក្រៅឡើយ ព្រោះសម្រស់ដែលមាននៅខាងក្រៅរបស់មនុស្សស្រី មិនអាចបង្ហាញពីអត្តចរិត និងការគិតដែលមនុស្សស្រីមាន នៅពីខាងក្នុងចិត្តនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រីសម័យនេះ គឺស្ថិតនៅលើចំណុច ដែលបានរៀបរាប់នៅខាងក្រោមនេះ ម្យ៉ាងវិញ មនុស្សស្រីមិនចាំបាច់មានភាពស្រស់ស្អាតខ្លាំងពេកក៏បានដែរ ឱ្យតែអ្នកស្ថិតនៅចំណុចដែលបានរៀបរាប់ទាំងនោះ អ្នកទាំងអស់គ្នា គឺជាមនុស្សស្រីដែលមានភាពស្រស់ស្អាត យ៉ាងពិតប្រាកដ។

ភាពស្រស់ស្អាតពិតរបស់មនុស្សស្រី មិនមែនស្ថិតនៅលើសម្រស់ទេ តែស្ថិតទៅលើចំណុចទាំងនេះ៖

១. ងាយស្រួលចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលមានភាពស្រស់ស្អាតពិតប្រាកដ នៅក្នុងខ្សែភ្នែករបស់អ្នកដទៃនោះ គឺជាមនុស្សស្រី ដែលមានភាពងាយស្រួល ក្នុងការចុះសម្រុងជាមួយនឹងមនុស្សជុំវិញខ្លួន ព្រោះថាមនុស្សស្រីដែលមានលក្ខណៈបែបនេះ គឺតែងតែត្រូវបានមនុស្សជាច្រើននៅក្នុងសង្គម មានការចូលចិត្ត និងចង់នៅក្បែរជាខ្លាំង ជាពិសេស មនុស្សនៅក្នុងសង្គម​ គឺតែងតែចង់មានប្រាស្រ័យទាក់ទងជាមួយ។

២. មានសន្តានចិត្តល្អ

រូបតំណាង
រូបតំណាង

ភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រី មិនមែនស្ថិតនៅលើរូបសម្រស់ខាងក្រៅ របស់មនុស្សស្រីទេ តែវាស្ថិតនៅលើសន្តានចិត្តល្អ និងមានចិត្តទូលាយ របស់មនុស្សស្រី ក្នុងការចេះជួយមនុស្សជុំវិញខ្លួន ឱ្យបានជៀសផុតពីការជួបនូវទុក្ខលំបាក នោះហើយដែលជាភាពស្រស់ស្អាត យ៉ាងពិតប្រាកដរបស់មនុស្សស្រី ដែលមានមនុស្សជុំវិញខ្លួន តែងតែមានការកោតសរសើរ។

៣. ចេះស្គាល់នូវភាពគ្រប់គ្រាន់

រូបតំណាង
រូបតំណាង

ការដែលមនុស្សស្រី ចេះស្គាល់នូវភាពគ្រប់គ្រាន់ និងចេះពេញចិត្តនូវអ្វីដែលខ្លួនមាន ដោយមិនចេះមានចិត្តលោភលន់ ឈ្នានីសអ្នកដទៃនោះ វាគឺជាភាពស្រស់ស្អាត យ៉ាងពិតប្រាកដរបស់មនុស្សស្រី ដែលមាននៅពីខាងក្នុងចិត្ត ម្យ៉ាងវិញ ការដែលចេះស្គាល់នូវអ្វីដែលគ្រប់គ្រាន់នោះហើយ ដែលធ្វើឱ្យជីវិតរបស់មនុស្សស្រី តែងតែគិត និងធ្វើអ្វីដែលល្អៗ ដល់មនុស្សជុំវិញខ្លួន។

៤. ចេះនិយាយស្តី ដោយមានការដឹងខុសត្រូវ

រូបតំណាង
រូបតំណាង

សម្តីរបស់មនុស្សស្រី វាក៏ជាអ្វី ដែលបង្ហាញពីភាពស្រស់ស្អាត​ យ៉ាងពិតប្រាកដរបស់មនុស្សស្រីដែរ ម្យ៉ាងវិញ ប្រសិនបើមានរូបសម្រស់ស្រស់ស្អាត ​តែការនិយាយស្តីមិនដឹងការខុសត្រូវ មិនចេះមានការគោរព ដល់មនុស្សជុំវិញខ្លួននោះ មិនថាមានរូបសម្រស់ស្រស់ស្អាតខ្លាំងប៉ុណ្ណាទេ មនុស្សស្រីក៏មិនអាចមានភាពស្រស់ស្អាត ពិតប្រាកដបានឡើយ។ ហេតុនេះហើយ បើចង់ក្លាយទៅជាមនុស្សស្រី ដែលមានភាពស្រស់ស្អាតយ៉ាងពិតប្រាកដ សម្រាប់ខ្លួនឯង និងមនុស្សជុំវិញខ្លួននោះ មនុស្សស្រីត្រូវតែប្រុងប្រយ័ត្ន ជាមួយនឹងការនិយាយស្តី៕

ប្រភពphunutoday.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T