ឃើញតែសប្បាយៗ Justin Bieber រៀបរាប់ទាំងទឹកភ្នែកនាំហ្វេនៗយំនៅក្នុងការប្រគំតន្ត្រីរបស់ខ្លួន (មានវីដេអូ)

//s9.kh1.co/22/22ee74a9b289bad8a91d2f7d63a58a4e4e63183f.png
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ថ្វីត្បិតតែមហាជនតែងតែឃើញ Justin Bieber ដើរលេងសប្បាយជាមួយប្រពន្ធពិតមែន ប៉ុន្តែយើងមិនដែលដឹងទេថា Justin ក៏មានរឿងពិបាកចិត្តដែលមិនធ្លាប់បង្ហាញពីមុនមកនោះទេ។

កម្សាន្ត៖ Justin Bieber គឺជាកំពូលតារាចម្រៀង Pop ម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។ Justin តែងតែទទួលបានការស្រលាញ់គាំទ្រពីមហាជនជានិច្ច ទោះបីជាខ្លួនធ្លាប់មានរឿងរ៉ាវអាស្រូវកើតឡើងពីមុនក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin Bieber
Justin Bieber

ជាការពិតណាស់ មហាជនតែងតែគិតថា​ ជីវិតរបស់តារាចម្រៀង ជនជាតិកាណាដារូបនេះ ស្គាល់តែភាពសប្បាយហឺហា មិនដែលកើតទុក្ខអ្វីឡើយ។ ប៉ុន្តែធាតុពិតទោះបីជា Justin Bieber មានទ្រព្យសម្បត្តិស្ដុកស្ដម្ភចាយមិនអស់ ក៏គេចមិនផុតពីវិបត្តិផ្លូវចិត្តនេះដែរ។

Justin Bieber
Justin Bieber

កាលពីម្សិលមិញថ្ងៃទី ២៥ ខែកក្កដា​ កន្លងទៅនេះ Justin បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួន នៅក្នុងការប្រគំតន្ដ្រី "The Freedom Experience" នៅឯកីឡដ្ឋាន SoFi ក្នុងតំបន់ Inglewood រដ្ឋ California ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រខ្លោចចិត្តនោះគឺ Justin បាននិយាយរៀបរាប់ទាំងទឹកភ្នែកនូវរឿងក្នុងចិត្តដែលខ្លួនមិនដែលបង្ហាញឲ្យអ្នកណាដឹងថា៖ 

ខ្ញុំធុញទ្រាន់នឹងសាសនា ខ្ញុំធុញទ្រាន់នឹងការបែងចែក។ វាជាការពិតណាស់ មានមនុស្សជាច្រើនកំពុងដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត។ ខ្ញុំបានដោះស្រាយជាមួយបញ្ហាសុខភាពផ្លូវចិត្តជាច្រើនដង ដែលជាអ្វីដែលខ្ញុំបានតស៊ូក្នុងពេលកន្លងមកហើយខ្ញុំនៅតែតស៊ូជាមួយវា។ អ្នកមិនឯកាទេ! តើអ្នកបានឮទេ? អ្នកមិននៅម្នាក់ឯងទេ! ខ្ញុំតែងតែនៅទីនេះដើម្បីផ្ដល់កម្លាំងចិត្តដល់អ្នក។

Justin Bieber
Justin Bieber 
Justin Bieber 

បន្ទាប់ពីតារាប្រុសរូបនេះបង្ហាញអារម្មណ៍ពិតរបស់ខ្លួនដល់អ្នកគាំទ្រឲ្យបានឃើញ ធ្វើឲ្យមហាជនបានដឹងហើយថា ទោះបីជា Justin Bieber ជាតារាល្បីយ៉ាងណាក៏ដោយ ក៏គេនៅមានចំណុចខ្សោយដែរ ជាពិសេសគឺផ្លូវចិត្ត៕ 

Justin Bieber 
Justin Bieber 

សូមចុចលីងខាងក្រោមដើម្បីទស្សនាវីដេអូបង្ហាញពីសកម្មភាព Justin កំពុងយំរៀបរាប់ប្រាប់ទៅដល់ហ្វេនរបស់ខ្លួន!

https://fb.watch/6ZRyv3b7aW/

ប្រភព៖ Justin Bieber - CAMBOBODIAfan

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T