ខានចេញចម្រៀងយូរ ថេណា ដាក់មួយបទនេះ អត្ថន័យចាក់ចោតចិត្តហ្វេនៗ (មានវីដេអូ)

//s9.kh1.co/73/73f7ac881c79e2f0150e7cab7c09f730c6e3f1af.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាចនិយាយបានថា ថេណា គឺជាតារាចម្រៀង Original Song ម្នាក់ដែលអ្នកណាៗក៏ស្គាល់ដែរ តាមរយៈបទចម្រៀងពីរោះៗ ល្បីៗជាច្រើនរបស់លោកនាកន្លងមក។

ភ្នំពេញ៖ ថេណា គឺជាតារាចម្រៀង Original Song ម្នាក់ដែលអ្នកណាៗក៏ស្គាល់ដែរ តាមរយៈបទចម្រៀងពីរោះៗ ល្បីៗជាច្រើនរបស់លោកនាពេលជាច្រើនឆ្នាំនៃកាប្រឡូកក្នុងវិស័យមួយនេះ។ ប៉ុន្តែទន្ទឹមនឹងកំពុងមានប្រជាប្រិយភាពខ្លាំង ស្រាប់តែកាលពីជាងប៉ុន្មានខែមុន តារាចម្រៀងប្រុសរូបនេះ បានលាអ្នកគាំទ្របាត់មុខពីសិល្បៈមួយរយៈធំតែម្ដង ដែលធ្វើឲ្យហ្វេនៗមានការនឹករឮកជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ ថេណា ក៏បានចាប់ផ្ដើមវិលត្រឡប់លេចមុខនៅក្នុងសិល្បៈជាបណ្ដើរៗវិញហើយ។ ហើយលោកក៏ថែមទាំងបានចេញចម្រៀងមួយបទចែកជូនហ្វេនៗស្ដាប់ តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម ដែលធ្វើឲ្យគ្រប់គ្នាស្ដាប់ហើយពេញចិត្តខ្លាំង ចំពោះបទចម្រៀងមួយបទនោះ។

ដោយក្នុងនោះ បទចម្រៀងនេះ ជាបទបែបមនោសញ្ចេតនាស្នេហាបែកបាក់ ហើយ ថេណា បញ្ចេញសំនៀងច្រៀងយ៉ាងកម្សត់ ដែលមានលាយឡំជាមួយនឹងភាសាថៃនៅឃ្លាចុងក្រោយថែមទៀតនោះ ស្ដាប់ហើយពិតជាពីរោះខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ថេណា
ថេណា
ថេណា
ថេណា
ថេណា
ថេណា
ថេណា
ថេណា
វីដេអូចម្រៀង ថេណា
ថេណា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T