​តារាកំប្លែងកូរ៉េខាងត្បូង Park Soo Hong ប្តឹងបងប្អូនថ្លៃ ក្រោយមានជម្លោះហិរញ្ញវត្ថុ​

//s9.kh1.co/89/89c3a0a6ae315e30dce9bb5f97ad842d99cb8287.png
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

​តារាកំប្លែងកូរ៉េខាងត្បូង ប្តឹងបងប្អូនថ្លៃ ក្រោយមានជំលោះហរិញ្ញវត្ថុ​

កូរ៉េខាងត្បូង៖​ តារាកំប្លែង Park Soo Hong បានចាត់វិធានការតាមផ្លូវច្បាប់លើបងប្រុសនិងប្អូនថ្លៃរបស់លោក បន្ទាប់ពីមានជម្លោះហិរញ្ញវត្ថុជុំវិញរឿងប្រាក់ចំណូលរបស់តារារូបនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Allkpop។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗនេះ មានព័ត៍មានរាយការណ៍ថា បងប្រុសរបស់ Park Soo Hong បានបោកប្រាស់លោកពីការរកចំណូលពេញមួយជីវិតរបស់លោកហើយ ក្រោយមកមេធាវីរបស់តារាកំប្លែងរូបនេះ ក៏បាននិយាយពីស្ថានភាពនេះ។

នៅថ្ងៃទី ២៤ ខែកក្កដានេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានបង្ហាញថាតារាកំប្លែងរូបនេះ បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងបងប្រុសនិងប្អូនថ្លៃរបស់លោក​ កាលពីថ្ងៃទី ២២ ខែមិថុនា។

ដំបូងគាត់បានប្តឹងទាមទារសំណងចំនួន ៨,៦ ពាន់លានវ៉ុន ស្មើរប្រមាណ ៧,៤ លានដុល្លារអាមេរិក ប៉ុន្តែក្រោយមកនៅថ្ងៃទី ១៦ ខែកក្កដាតំណាងស្របច្បាប់របស់លោកបានបង្កើនចំនួនការខូចខាតដល់ ១១,៦ ពាន់លានវ៉ុន ប្រហែល ១០ លានដុល្លារអាមេរិក រួមជាមួយនឹងការធ្វើវិសោធនកម្មទាមទារ។

ដោយឡែក មេធាវីរបស់ Park Soo Hong បានថ្លែងថា នៅពេលស៊ើបអង្កេតករណីនេះយើងបានរកឃើញការខូចខាតបន្ថែម ដូច្នេះយើងបានបន្ថែមការខូចខាតដោយពង្រីកការគ្របដណ្តប់លើពាក្យបណ្តឹង ។

គួររំលឹកថា Park Soo Hong បានដាក់ញត្តិសុំបញ្ឈប់ការលក់អចលនទ្រព្យនៅថ្ងៃទី ២៨ ខែមិថុនាហើយតុលាការបានយល់ព្រមលើញត្តិនោះ។ នៅថ្ងៃទី ១៩ ខែកក្កដាតុលាការបានលះបង់សិទ្ធិក្នុងការលក់អចលនទ្រព្យទាំងអស់ក្រោមឈ្មោះបងប្រុសនិងប្អូនថ្លៃរបស់ Park Soo Hong ដោយផ្អែកលើញត្តិរបស់លោកផងដែរ។

ទាក់ទិននឹងបញ្ហានេះ Park Soo Hong បានប្តឹងបងប្រុសនិងប្អូនថ្លៃរបស់របស់លោក ពីបទកិបកេងប្រាក់៕

Park Soo Hong
Park Soo Hong
Park Soo Hong
Park Soo Hong
Park Soo Hong
Park Soo Hong
Park Soo Hong
Park Soo Hong
Park Soo Hong
Park Soo Hong
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T