ខ្សែប្រយុទ្ធរបស់ Inter រូបនេះសារភាពថា គេបានទៅរកគ្រូពេទ្យចិត្តសាស្ត្រឱ្យព្យាបាល ដោយសារទទួលបានកាតលឿងច្រើនពេក

//s9.kh1.co/f0/f0bba5f6f2b7beddb3a1e36aa34c5e3b5a9825a6.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Lautaro Martinez សារភាពថា លោកបានទៅរកគ្រូពេទ្យចិត្តសាស្ត្រឱ្យព្យាបាល ដោយសារទទួលបានកាតលឿងច្រើនពេក

បរទេស៖ តារាឆ្នើមរបស់ក្រុម Inter Milan កីឡាករ Lautaro Martinez បានសារភាពថា គាត់បានទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យចិត្តសាស្ត្រ ក្នុងគោលបំណងធ្វើឱ្យវិន័យរបស់ខ្លួនមានភាពប្រសើរឡើងជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lautaro Martinez
Lautaro Martinez

ជាការពិតណាស់ កាលពីរដូវក្តៅមុន គាត់ធ្លាប់បានមានទំនាក់ទំនងក្នុងការផ្ទេរចេញទៅកាន់ក្រុម Barcelona ប៉ុន្តែចុងក្រោយ គាត់ត្រូវស្នាក់នៅទឹកដី អ៊ីតាលី ដដែល, ម្យ៉ាងទៀតគាត់ក៏បានជួយឱ្យក្រុម Inter Milan ឈ្នះជើងឯក Serie A ផងដែរ។

Lautaro Martinez
Lautaro Martinez

ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំ ហាក់មិនសូវពេញចិត្តនឹងទម្រង់លេងរបស់ខ្លួនឯងនោះឡើយ ហើយជាពិសេសគឺចំនួនកាតលឿងដែលលោកធ្លាប់ទទួលបាន។ គាត់បានសារភាពថា គាត់នឹងចាត់វិធានការដើម្បីកែលម្អលើរឿងនេះ។

Lautaro Martinez
Lautaro Martinez

ទាក់ទងនឹងរឿងខាងលើ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន បាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំពិតជាសប្បាយចិត្ត ហើយពេញចិត្តមែនទែនជាមួយអាជីពរបស់ខ្ញុំ, ខ្ញុំបានធ្វើគ្រប់យ៉ាងជាមួយក្រុម Inter និង ជម្រើសជាតិ។ ខ្ញុំកំពុងតែមានការវិវឌ្ឍន៍នៃផ្នែករាងកាយ, ខ្ញុំបានព្យាយាមហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យសមត្ថភាពរបស់ខ្ញុំឈានដល់កម្រិតកំពូលមួយ។ ប៉ុន្តែយ៉ាងណាវាបានធ្វើឱ្យខ្ញុំស្មុគស្មាញផងដែរ ជាមួយចិត្តគំនិតរបស់ខ្ញុំ។ ការក្លាយជាឪពុកម្នាក់ គឺវាបានជួយដោះស្រាយបញ្ហានៅលើទីលានឱ្យខ្ញុំបានច្រើនផងដែរ។ គ្រូពេទ្យចិត្តសាស្ត្រម្នាក់បានជួយសម្រួលផ្លូវចិត្តរបស់ខ្ញុំ ពីការទទួលបានកាតលឿងច្រើននៅលើទីលាន៕

  កីឡាករ Lautaro Martinez

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T