សមត្ថភាពខ្លាំង! ក្រុមចម្រៀងទាំងនេះត្រូវបានជ្រើសរើសជាមេដឹកនាំប្រចាំវិស័យ Kpop ជំនាន់ទី៤

//s9.kh1.co/4e/4e28074ab935834780e19db6059c65abe51a9349.jpg
យុវវ័យ

 ២៦-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទាំងពូកែ សមត្ថភាព ទេពកោសល្យក៏ខ្លាំងមិនធម្មតា ព្រមជាមួយកំណត់ត្រាសំខាន់ៗទាំងនេះទៀត ទើបធ្វើឲ្យក្រុមចម្រៀងទាំងនេះ ត្រូវគេបានជ្រើសរើសជាមេដឹកនាំប្រចាំវិស័យតន្រ្តី Kpop ជំនាន់ទី៤!

កូរ៉េខាងត្បូង ៖ ដោយយោងតាមរបាយការណ៍នៅថ្ងៃទី ២១ ខែ កក្កដា កន្លងទៅថ្មីៗនេះ របស់តារាង Hanteo Chart និង Hanteo Global Co., Ltd បានប្រកាសឲ្យដឹងទាក់ទងនឹងសមិទ្ធិផល Hanteo Global Kpop Report សម្រាប់ឆមាសទី១ ឆ្នាំ ២០២១ ចំពោះក្រុមចម្រៀងកូរ៉េ ដែលចាត់ទុកជា មេដឹកនាំតន្រ្តី Kpop ជំនាន់ទី៤ នាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរបាយការណ៍ខាងលើនេះ ត្រូវបានចេញផ្សាយអំពីអនាគតមេដឹកនាំជំនាន់ថ្មី របស់វិស័យតន្រ្តី Kpop ជំនាន់ទី៤ គឺត្រូវបានបូកបញ្ចូលជាមួយនឹង ទេពកោសល្យ ការសម្តែង សមត្ថភាពឆ្នើម និងកំណត់ត្រសំខាន់ជាច្រើនរបស់ពួកគេ ដែលទទួលបាននៅក្នុងឧស្សាហកម្មនេះ។

ជាក់ស្ដែង ចំពោះ Idol Groups ដែលបានរកបានកំណត់ត្រាមិនគួរជឿនៅឆមាសទី១ សម្រាប់ឆ្នាំ ២០២១ ហើយត្រូវបានគេជ្រើសរើសជាមុខមាត់តំណាង ក្នុងនាមជា មេដឹកនាំតន្រ្តី Kpop ជំនាន់ទី៤ រួមមាន ៖

១. TXT

TXT
TXT

២. ITZY

ITZY
ITZY

៣.​ aespa

aespa
aespa

៤. ENHYPEN

ENHYPEN
ENHYPEN

៥. TREASURE

 TREASURE
 TREASURE

៦. STAYC

STAYC
STAYC

ប្រភព ៖ Kpopstarz

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T