ភ្លៀងធ្លាក់ដ៏ខ្លាំងបាននាំឲ្យមាន ជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស

//s9.kh1.co/8c/8c08754e56acb13e3e1781110e02cf390f1b4ce9.jpg
សង្គម

 ២៦-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមអ្នកព្យាករណ៍បានព្រមានដល់អ្នកធ្វើដំណើរ ដែលចាប់ផ្ដើមវិស្សមកាលរដូវក្ដៅរបស់ខ្លួន ឲ្យប្រយ័ត្នអំពីទឹកជំនន់ ផ្គររន្ទះ និងខ្យល់បក់ខ្លាំង

អង់គ្លេស៖ ភ្លៀងធ្លាក់ខ្លាំងនិងផ្គររន្ទះបានបណ្ដាលឲ្យមានការជន់លិចយ៉ាងខ្លាំង នៅផ្នែកខ្លះនៃទីក្រុងឡុងដ៍។ មានរបាយការណ៍អំពីយានយន្ត ដែលជាប់គាំងនៅពេលទឹកបានឡើងជន់លិចយ៉ាងរហ័ស និងបិទផ្លូវជាច្រើន ហើយបានប៉ះពាល់ដល់ខ្សែផ្លូវក្រោមដី។ ក្រុមពន្លត់អគ្គិភ័យបាននិយាយថា ពួកគាត់បានទទួលការខលហៅប្រហែល៣០០ ភាគច្រើនទាក់ទងនឹងការជន់លិចផ្លូវក្រោមដីឬផ្លូវថ្នល់ ដែលបានលិចក្នុងចន្លោះពេលពីរបីម៉ោង កាលពីថ្ងៃអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមមន្ត្រីបានហាមប្រាម កុំឲ្យធ្វើដំណើរក្នុងស្ថានភាពគ្រោះថ្នាក់។ ការព្រមានផ្គររន្ទះមានទីតាំងភាគច្រើននៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស ដែលមានការព្យាករណ៍ពីការធ្លាក់ភ្លៀង ពី៧៥ទៅ១០០មីលីម៉ែត្រ នៅតំបន់ខ្លះ។

ទីភ្នាក់ងារបរិស្ថានបានចេញការព្រមានទឹកជំនន់ចំនួនពីរ សម្រាប់តំបន់នានា នៅក្នុងទីក្រុងឡុងដ៍ ជិតទន្លេ Beverley Brook ក្នុងតំបន់ Worcester Park និង West Barnes។ ក្រុមអ្នកព្យាករណ៍បានព្រមានដល់អ្នកធ្វើដំណើរ ដែលចាប់ផ្ដើមវិស្សមកាលរដូវក្ដៅរបស់ខ្លួន ឲ្យប្រយ័ត្នអំពីទឹកជំនន់ ផ្គររន្ទះ និងខ្យល់បក់ខ្លាំង៕

https://s9.kh1.co/__image/w=650,h=400,q=100/7f/7fc70736fc4db3f26a5248843573b2034fd8f653.jpg
https://s9.kh1.co/__image/w=650,h=366,q=100/06/067b42447db8e6b1bfc6b64f9f9bcfde57b76cd1.jpg
https://s9.kh1.co/__image/w=650,h=366,q=100/3c/3c5ac83714e65819b837be52dc476eeb01c7729e.jpg

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T