គូស្នេហ៍ដែលតែងតែជួបនូវរឿងទាំងនេះ មុននិងក្រោយគឺគង់តែបែកគ្នាទេ

//s9.kh1.co/c2/c2bca74c74040ba17bc8c161a8fb8dfac999b410.jpg
នារី

 ២៦-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មនុស្សពីរនាក់ដែលជាគូស្នេហ៍នឹងគ្នា ប្រសិនបើតែងតែជួបនូវរឿងទាំងនេះ ទំនាក់ទំនងស្នេហាមួយនោះ មុននិងក្រោយទេ គឺគង់តែបែកបាក់គ្នាជាមិនខាន។

ស្នេហា៖​ មនុស្សពីរនាក់ដែលស្ថិតនៅក្នុងទំនាក់ទំនងស្នេហា ប្រសិនបើមានក្តីស្រលាញ់ពិតប្រាកដឱ្យគ្នា ហើយចេះយោគយល់ និងមានការយកចិត្តដាក់ ជាមួយគ្នាឱ្យបានច្រើននោះ គឺគ្មានថ្ងៃដែលអាចបែកគ្នា បានដោយងាយឡើយ លើកលែងតែមនុស្សពីរនាក់ លែងមានចិត្តស្រលាញ់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញ ប្រសិនបើមនុស្សពីរនាក់ តែងតែជួបនូវបញ្ហា និងរឿងមួយចំនួន ដូចដែលបានរៀបរាប់ នៅខាងក្រោមនេះ ច្បាស់ណាស់ ថាមនុស្សពីរនាក់ដែលជាគូស្នេហ៍ មុននិងក្រោយគឺគង់តែមានការបែកគ្នាទេ ហេតុនេះហើយ មនុស្សពីរនាក់ បើមិនចង់បែកគ្នាទេនោះ គួរតែព្យាយាមដោះស្រាយបញ្ហាជាមួយគ្នា។

គូស្នេហ៍ដែលតែងតែជួបនូវរឿងទាំងនេះ មុននិងក្រោយគឺគង់តែបែកគ្នាទេ៖

១. ឈ្លោះប្រកែកគ្នាជាញឹកញាប់

រូបតំណាង
រូបតំណាង

វាជាការពិត ដែលមនុស្សពីរនាក់ស្រលាញ់គ្នា ការកើតមានការឈ្លោះប្រកែករវាងគ្នា វាគឺជារឿងធម្មតាទៅហើយ ប៉ុន្តែវានឹងលែងទៅជារឿងធម្មតាតទៅទៀត នៅពេលដែលមនុស្សពីរនាក់ មានការឈ្លោះប្រកែកគ្នា ជាញឹកញាប់ខ្លាំងពេក ព្រោះវាជាសញ្ញាមួយ ដែលប្រាប់ថាមនុស្សពីរនាក់ លែងមានការចុះសម្រុង ជាមួយនឹងគ្នាទៀតហើយ ហេតុនេះហើយ បើគូស្នេហ៍នៅតែមានការឈ្លោះប្រកែកគ្នាជាញឹកញាប់ទៀតនោះ មនុស្សពីរនាក់រង់ចាំ តែថ្ងៃដែលបែកគ្នាទៅ។

២. គ្មានអារម្មណ៍នឹងប្រច៍ណ្ឌគ្នាទៀត

រូបតំណាង
រូបតំណាង

បើទោះបីជាគូស្នេហ៍ មានការធុញទ្រាន់នឹងការហួងហែង ឬការប្រច័ណ្ឌចំពោះគ្នាក៏ពិតមែន ប៉ុន្តែការហួងហែង​ និងការប្រច័ណ្ឌនេះ គឺសុទ្ធកើតចេញពីការស្រលាញ់ និងព្រួយបារម្ភខ្លាចបាត់បង់ តែប្រសិនបើ មនុស្សពីរនាក់ លែងមានចិត្តហួងហែង និងប្រច័ណ្ឌចំពោះគ្នាទៀតហើយនោះ វាមិនមែនមានន័យថា មនុស្សពីរនាក់ផ្តល់សេរីភាពឱ្យគ្នាទេ តែវាបង្ហាញថាមនុស្សពីរនាក់ គឺលែងមានចិត្តស្រលាញ់គ្នាតទៀតហើយ លើសពីនេះ មុននិងក្រោយ ទំនាក់ទំនងស្នេហានេះ ក៏គង់តែបញ្ចប់ ព្រោះមនុស្សពីរនាក់បានអស់ចិត្តស្រលាញ់គ្នាហើយ។

៣. លែងមានការយកចិត្តទុកដាក់ចំពោះគ្នា

រូបតំណាង
រូបតំណាង

នៅក្នុងទំនាក់ទំនងស្នេហា រវាងមនុស្សពីរនាក់ ការយកចិត្តទុកដាក់ចំពោះគ្នា គឺជារឿងដែលសំខាន់ខ្លាំងណាស់ ព្រោះវាជាទង្វើ ដែលធ្វើឱ្យមនុស្សពីរនាក់ មានអារម្មណ៍ថាទទួលបានភាពកក់ក្តៅ និងភាពស្និទ្ធស្នាលពីមនុស្សដែលខ្លួនស្រលាញ់ ប៉ុន្តែប្រសិនបើមនុស្សពីរនាក់ ចាប់ផ្តើមលែងមានការយកចិត្តទុកដាក់ ជាមួយនឹងគ្នាទៀតហើយនោះ ភាពកក់ក្តៅ និងភាពស្និទ្ធស្នាល វាក៏លែងមានទៀតដែរ។ ម្យ៉ាងវិញ វាក៏ជាហេតុដែលធ្វើឱ្យ មនុស្សពីរនាក់ មុននឹងក្រោយ គឺត្រូវតែសម្រេចបែកបាក់គ្នា ផងដែរ។

៤. ម្នាក់ៗគិតថាមានតែការបែកគ្នាទេ ទើបជាវិធីដ៏ល្អបំផុត

រូបតំណាង
រូបតំណាង

រាល់ពេលដែលកើតមានជម្លោះ ឬកើតមានបញ្ហារវាងគ្នា មនុស្សពីរនាក់ដែលជាគូស្នេហ៍ មិនព្រមព្យាយាមរកដំណោះស្រាយ​ ដើម្បីដោះស្រាយនូវបញ្ហាចំពោះមុខទេជាមួយគ្នា តែបែរជាម្នាក់ៗ នាំគ្នាគិតថា មានតែការបែកគ្នាតែប៉ុណ្ណោះ ទើបអាចជាវិធីដ៏ល្អ សម្រាប់ដោះស្រាយនូវបញ្ហាបាន ហេតុនេះហើយ មានអ្វីដែលអាចរក្សាចំណងស្នេហា បានទៀតនោះ បើមនុស្សពីរនាក់ គិតតែរឿងបែកបាក់គ្នាទៅហើយនោះ អញ្ចឹងហើយ ទើបធ្វើឱ្យមនុស្សពីរនាក់ មុននឹងក្រោយទេ គឺនឹងបែកបាក់គ្នាជាមិនខាន៕

ប្រភពphunutoday.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T