មើលទៅ សង្ឃឹមត្រូវគ្នាទេ? ក្រោយព្យុះភ្លៀង ឌួង ឆាយ បានជួបកូនស្រី ក្នុងថ្ងៃកំណើត

//s9.kh1.co/4e/4e285d8f95d2aa439443ae797ca54e79b0cb5709.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សង្ឃឹមថា នឹងត្រូវគ្នាឆាប់ៗទៅចុះ បន្ទាប់ពីព្យុះភ្លៀង មេឃស្រឡេះ ពេលនេះ លោក ឌួង ឆាយ បានជួបមុខកូនស្រី ក្នុងថ្ងៃកំណើតហើយ

រាជធានីភ្នំពេញ ៖ មានតែអ្នកជាឪពុកទេ ទើបដឹងច្បាស់ពី ទំហំក្តីស្រលាញ់ ដែលលោកពុក មានចំពោះកូនៗ មិនថា មានបញ្ហាអ្វីក៏ដោយ ក៏នៅមិនអាចបំភ្លេចកូនៗបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បន្ទាប់ពីមានបញ្ហា ល្អក់កករក្នុងគ្រួសាររួចមក លោក ឌួង ឆាយ បានរស់នៅឆ្ងាយពីកូនៗជាទីស្រលាញ់ខ្លួន ជាមួយគ្នានោះ ធ្លាប់តែនៅជិតកូន បីថើបថ្នាក់ថ្នមរាល់ថ្ងៃ បែរជា មិនបានសូម្បីតែមើលមុខកូនផ្ទាល់ អារម្មណ៍លោក ឌួង ឆាយ នៅមិនដែលសុទ្ធ តែងបង្ហោះអារម្មណ៍នឹករលឹកកូន ចង់ជួបមុខកូន។

តែយ៉ាងណាក្តី ថ្មីៗនេះ លោក ឌួង ឆាយ បានជួបមុខកូនៗ ដូចការចង់បាន និងការរំពឹងទុក ក្នុងថ្ងៃកំណើតកូនស្រីពៅរបស់ខ្លួន ដែលធ្វើឲ្យ មហាជនភាគច្រើន សម្តែង ការពេញចិត្តជាខ្លាំង។

ដោយក្នុងនោះ រូបលោក បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ ដូច្នេះថា ៖

រីករាយថ្ងៃខួបកំណើតគំរប់ខួប 2 ឆ្នាំណាកូនស្រីពៅមាសពុក ពុកជូនពរកូនមានសុខភាពល្អ ប្រាជ្ញាឆ្លាតវៃ និងមានសំណាងល្អក្នុងជីវិត។ ពុកសង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើងសំរាប់កូនៗណា។ សូមអរគុណបងស្រីដែលខំចំណាយពេលវេលាផ្ទាល់ខ្លួននាំកូនៗខ្ញុំមកធ្វើខួបជាមួយខ្ញុំក្រោយបែកកូនៗជិត 5 ខែ#កែវភ្នែកពុកឌួង ឆាយ  ៕

ឌួង ឆាយ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោក ឌួង ឆាយ
លោក ឌួង ឆាយ
លោក ឌួង ឆាយ
លោក ឌួង ឆាយ
លោក ឌួង ឆាយ និងកូនស្រី
លោក ឌួង ឆាយ និងកូនស្រី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T