នៅមិនទាន់អស់ទេ! បន្ទាប់ពីតាមយក Varane គឺ Man UTD គ្រោងនឹងចែចូវយកតារាជួររបស់ At. Madrid រូបនេះទៀត

//s9.kh1.co/86/86f29e75f60ab3e40e60cde0d263359fb744b678.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Man UTD ចង់ទិញយកខ្សែបម្រើ Saul Niguez ពី Atletico Madrid

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍គឺក្លិបបិសាចក្រហម Manchester United ចង់ទិញយកខ្សែបម្រើ Saul Niguez ពី Atletico Madrid បន្ទាប់ពីឮថាក្លិបមួយនេះបានបរាជ័យក្នុងការប្ដូរ Saul យក Antoine Griezmann ពី Barcelona រួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Saul Niguez
ខ្សែបម្រើ Saul Niguez

កីឡាករវ័យ២៦ឆ្នាំរូបនេះនៅសល់កុងត្រាជាមួយ Atletico Madrid រហូតដល់ឆ្នាំ២០២៦ តែយោងតាមប្រភពមួយបានបង្ហើបថាគេទំនងជាចង់ផ្លាស់ទៅលេងនៅ Premier League ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។

ខ្សែបម្រើ Saul Niguez
ខ្សែបម្រើ Saul Niguez

ភាគីលោកគ្រូបង្វឹក Ole Gunnar Solskjaer ចង់បាន Saul មកជំនួស Paul Pogba ដែលល្បីថាអាចនឹងផ្ទេរទៅក្លិប Paris Saint-Germain ខណៈដែលតម្លៃខ្លួនរបស់ Saul គឺខ្ទង់ ៤៥លានផោន(ស្មើនឹងប្រមាណ៦១.៨លានដុល្លារ)។

ខ្សែបម្រើ Saul Niguez
ខ្សែបម្រើ Saul Niguez

ក្នុងនោះដែរ Liverpool ក៏ចង់បានកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះដែរតែទាល់តែក្លិបលក់ខ្សែបម្រើក្នុងក្រុមចេញខ្លះទើបអាចទិញយកគេបាន៕

ខ្សែបម្រើ Saul Niguez
ខ្សែបម្រើ Saul Niguez

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T