ញាក់សាច់ កូនពៅក្រុម BTS ក្លាយជាសិល្បករដំបូងគេនៅលើពិភពលោក មានអ្នកគាំទ្រចិនធ្វើបែបនេះអបអរខួបកំណើត

//s9.kh1.co/61/61b08e11f65211078aa05224fe9357cb78457515.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Jungkookl សមាជិកក្រុម BTS បានក្លាយទៅជាក្រុមតារាចម្រៀងដំបូងគេ ដែលត្រូវបានអ្នកគាំទ្រធ្វើពិធីខួបកំណើតឲ្យយ៉ាងអស្ចារ្យបំផុត មិនធ្លាប់មាន!

កូរ៉េខាងត្បូង​ ៖ ជារៀងរាល់ឆ្នាំ នៅថ្ងៃខួបកំណើតរបស់ Jungkook អ្នកគាំទ្រ Baidu Jeon Jungkook Bar ឬត្រូវបានគេស្គាល់ថា Jungkook CHINA នឹងចាប់ផ្តើមគម្រោងខួបកំណើតផ្សេងៗ នៅលើពិភពលោក ដើម្បីអបអរថ្ងៃកំណើតរបស់ Jungkook។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jungkook
Jungkook

កាលពីឆ្នាំមុន Jungkook CHINA បានបង្កើតគំរោងធំៗជាច្រើន ដែលបានក្លាយជាទីប្រជុំជន ព្រឹត្តិការណ៍ Skytyping នៅទីក្រុង New York ការបិទផ្ទាំងរូបភាពនៅលើរថភ្លើង KTX ក្នុងទីក្រុង Seoul មានកាំជ្រួចតាមឆ្នេរខ្សាច់ Heundae នៅ Busan ការរៀបអំពូល LED នៅស្ថានីយ៍កណ្តាលទីក្រុង Milan និងក្នុងចំណោមកន្លែងជាច្រើនទៀត។ 

ចំណែកនៅឆ្នាំនេះ គម្រោងខួបកំណើត គឺគ្រាន់តែធ្វើឱ្យកាន់តែប្រសើរឡើង គម្រោងដំបូងត្រូវបានប្រកាសរួចហើយ វាជាការពិព័រណ៍ "StageLAB" ការពិព័រណ៍ នៅទីក្រុង Manhattan ដែលជាស្នាដៃដំបូងបំផុតរបស់ពិភពលោក សម្រាប់សិល្បករម្នាក់ៗ។

ទន្ទឹមនឹងនេះ គម្រោងទី ២ ត្រូវបានប្រកាសនាពេលថ្មីៗនេះ ដែល Jungkook នឹងក្លាយជាសិល្បករដំបូងគេ ដែលមានក្បួនដង្ហែ កប៉ាល់ជិះកម្សាន្ត ជាមួយការបង្ហាញភ្លើងបំភ្លឺ តាមបែបប្រពៃណី ដែលធ្វើដំណើរតាមដងទន្លេហាន ក្នុងទីក្រុង Seoul វាជាកប៉ាល់ទេសចរណ៍ធំជាងគេ ដែលត្រូវបានអនុញ្ញាតឲ្យមាននៅលើដងទន្លេហាន វាមានសមត្ថភាពដឹកអ្នកដំណើរខ្ពស់បំផុត។ 

Jungkook
Jungkook

បន្ថែមលើសពីលើការបំភ្លឺ និងការបញ្ចាំងពន្លឺលើនាវាកម្សាន្ត ក៏នឹងមានភោជនីយដ្ឋានដែលមានហាងកាហ្វេខួបកំណើត និងតុបតែងផ្នែកខាងក្រៅផងដែរ ទាំងអស់នេះពិតជាគម្រោងមួយ ក្នុងចំនោមគម្រោងខួបកំណើតដ៏ទំនើបបំផុត ដែលមិនធ្លាប់មានសំរាប់អ្នកល្បីល្បាញពីមុនមក ធ្វើឲ្យ​ Jingkook ក្លាយទៅជាសិល្បករដំបូងបំផុត៕

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T